ព័ត៌មានទាន់ហេតុការណ៍៖

សិស្សស្រីអាយុ១៦ឆ្នាំម្នាក់ត្រូវជនមិនស្គាល់ឈ្មោះចាប់រំលោភបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនមកសាកសួរ បន្ទាប់ពីត្រូវនារីវ័យ១៦ឆ្នាំម្នាក់ ប្ដឹងពាក់ពន្ធ័ករណីរំលោភរូបនាងបានសម្រេច ។

ករណីរំលោភនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១រសៀល ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិចំបក់ សង្កាត់ចេក ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបង្ហើបឲ្យនគរវត្តដឹងថា ជនសង្ស័យមានឈ្មោះ ឃុន នា អាយុ២៤ឆ្នាំ មុខរបរជាងផ្សាដែកកូនខ្មែរ មានទីលំនៅភូមិសំបុក ឃុំសំបុក ស្រុក ចិត្របរី ខេត្តក្រចេះ។ ចំណែកនារីរងគ្រោះ ឈ្មោះ ស.រ អាយុ១៦ឆ្នាំ មុខរបរសិស្ស ។

សមត្ថកិច្ច នគរបាលបន្តថា ដំបូងឡើយមានពលរដ្ឋម្នាក់បានរាយការណ៍តាមទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្ដិ៍ថា មានករណីរំលោភនារីម្នាក់​ នៅភូមិចំបក់ សង្កាត់ចេកលើ ក្រោយពីបានព័ត៌មានភ្លាមៗនោះ កម្លាំង​ជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចេក ចុះទៅដល់កន្លែងកើតហេតុ សាកសួរនារីរគ្រោះ ប្រាប់ថា គេចាប់រំលោភខ្លួន គឺខ្លួនស្គាល់មុខ មិនស្គាល់ឈ្មោះទេ ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវហើយក៏បានក្របូចជនសង្ស័យតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននិងយកទៅកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង រង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖