ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងមានវិបត្តិផ្លូវចិត្តយ៉ាងណាទេទើបសម្រេចចិត្តចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លូនដោយមិនដឹងមូលហេតុ បន្សល់ទុកការសោកសៅដល់ក្រុមគ្រួសារគូរឲ្យសង្វេកករណីធ្វើអត្តឃាតដោយខ្លូនឯងទាំងមិនដឹងមូលហេតុនេះបានកើតឡើងនៅថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចន្លោះ វេលាម៉ោង៤ទៅម៉ោង៥និង៣០នាទីទៀបភ្លឺ ស្ថិតនៅភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ករណីនេះ តាមការឲ្យដឹងពីសមត្ថកិច្ចស្រុកត្រាំកក់បានប្រាប់ថា ជនរងគ្រោះដែលធ្វើអត្តឃាតនេះ មានឈ្មោះ ពៅ សុក្រគន្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងមានមុខរបរ ជាបុគ្គលិកសហគ្រាស សុក ហ៊ុយ កម្ចីប្រាក់ សាខាអង្គតាសោម ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះបានចងកនៅក្នុងបន្ទប់ទឹកខាងក្រោយផ្ទះរបស់ខ្លួន ដោយសង្ស័យថា អាចមានវិបត្តិផ្ទាល់ខ្លួននៅក្នុងក្រុមគ្រួសារ ។

ក្រោយកើតហេតុភ្លាមកម្លាំងជំនាញនៃអធិការនគរបាលស្រុកត្រាំកក់បានចុះពិនិត្យ និងឃើញថា សពជនរងគ្រោះខាងលើពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន និងបានប្រគល់សពដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា


ចែករំលែក៖