ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់ជីវិតនឹងខ្សែគោចងកជាប់នឹងដើមឈើ ព្រោះខឹងប្រពន្ធស្តីបន្ទោសចាយលុយខ្ជះខ្ជាយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់បានធ្វើអត្តឃាតដោយចងសម្លាប់ខ្លួនស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃ អង្គារ ១៣ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងភូមិស្វាយជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអនលង់វិលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហុក ហៀក ភេទប្រុស អាយុ២៨ឆ្នាំ បានយកខ្សែគោ មកចងភ្ជាប់ទៅនឹងដេីមចន្ទគីរី ខាងក្រោយផ្ទះចម្ងាយប្រហែល៤០ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែខឹងប្រពន្ធស្តីបន្ទោស រឿងចាយវាយលុយកាក់ខ្ជះខ្ជាយមិនដឹងមូលហេតុ ។ នេះបើតាមប្រពន្ធរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញឲ្យដឹង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ ហើយបានសន្នដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន រួចបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖