ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉ូឡាបើកលឿនបុករ៉ឺម៉កដឹកកម្មកររោងចក្ររងរបួសធ្ងន់ស្រាលចំនួន៩នាក់នៅលើផ្លូវជាតិលេខ៤៤

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ ក៏មានក្រុមកម្មករ កម្មការិនីរោងចក្រប្រមាណ៩នាក់ បានរងរបួសធ្ងន់ ស្រាល ហើយត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅគ្លីនិកអែកជនមួយក្បែរកន្លែងកើតហេតុ ខណៈ ដែលរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងបានបើកលឿនជ្រុលទៅបុករ៉ឺម៉កម៉ូតូដឹកម្មករ កម្មការិនី។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៤ទៅលេខ១៣៥ ស្ថិតនៅក្នុងភូមិព្រៃច្រាប ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់នគរបាលចរាចរណ៍ស្រុកឧដុង្គបាននិយាយអោយដឹងថានៅមុនពេលកើតហេតុមាន មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្តបុករ៉ឺម៉កម៉ូតូនៅចំណុចចន្លោះគីឡូម៉ែត្រ134,135 បង្កឡើង ដោយរថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ.ព 2Q. 1552 បើកបរដោយ ឈ្មោះ ដុំ ឌី ភេទប្រុស អាយុ 55ឆ្នាំ នៅភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបាន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងទិសដៅពីទិសខាងកើត ទៅទិស លិច លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយម៉ូតូសណ្ដោងរឺម៉កដឹកកម្មកររោងចក្រ បើកស្របទិសគ្នា បើកបរដោយឈ្មោះ ដុំ ធីដា ភេទប្រុសអាយុ27ឆ្នាំ នៅភូមិ ព្រៃច្រាបកើត ឃុំវាលពង់ បណ្ដាលអោយអ្នកបើករឺម៉ករបួសស្រាលនិងកម្មករប្រុសស្រីចំនួន09នាក់។ដែលជនរងគ្រោះទាំង៩នាក់នោះទី

១ មាន ឈ្មោះ ឈឿន ស្រីលុច ភេទស្រី អាយុ១៩ឆ្នាំ

២ ឈ្មោះ ស៊ូ សេន ភេទប្រុស អាយុ៣៥ឆ្នាំ

៣ ឈ្មោះ ប៉េង វាសនា ភេទប្រុស អាយុ៣១ឆ្នាំ

៤ ឈ្មោះ ឈឿន សុខលាភ ភេទស្រី អាយុ២៦ឆ្នាំ

៥ ឈ្មោះ សុខខេង ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ

៦ ឈ្មោះ សុន ច្រឹប ភេទស្រី អាយុ៣៦ឆ្នាំ

៧ ឈ្មោះ ហ៊ុន ស្រីលក័្ខ ភេទស្រី អាយុ៣៨ឆ្នាំ

៨ ឈ្មោះ ម៉ៅ គន្ធា ភេទស្រី អាយុ៣៥ឆ្នាំអ្នកទាំងអស់រស់នៅភូមិព្រៃច្រាបកើត ឃុំវាលពង់ ស្រុកឧដុង្គ រងរបួសស្រាល

៩ ឈ្មោះ ឈាង ប៊ុនហៀង ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិជាមួយគ្នា របួសមធ្យមនិងអ្នកខ្លះទៀតរងរបួសធ្ងន់ធ្ងរ ដឹកបញ្ជូនយកទៅសង្គ្រោះ។ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅធ្វើការសម្របសម្រួល និងយករថយន្តបង្កនិងរ៉ឺម៉កយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕ សេនា សក្តិ


ចែករំលែក៖