ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ តុលាការបានបញ្ចប់ការសួរដេញដោលដោយគ្មានវត្តមានលោកមេធាវីក្រុមគ្រួសារជនរងគ្រោះ ហើយរឿងក្ដីឃាតកម្មអ្នករត់តាក់ស៊ីរំលោភសម្លាប់នារីបម្រើកាស៊ីណូត្រូវបានតុលាការខេត្តលើកពេលទៅថ្ងៃក្រោយ ។
បើតាមលោកស្រី រឿនស្រីឡូត ម្តាយនារីរងគ្រោះបានឲ្យដឹងថា ការសួរដេញដោលផ្ទាល់មាត់នៅពេលបើកសវនាការនោះគឺគ្មានវត្តមានមេធាវីការពារឲ្យគាត់ទេដោយលោកមេធាវីមិនបានទទួលដិការកោះហៅពីតុលាការ ។
ចំណែកខាងជនត្រូវចោទគឺមានវត្តមានមេធាវីទាំងពីរនាក់ហើយការសួរដេញដោលអស់រយៈពេលជាង៤ម៉ោងគឺមេធាវីការពារក្តីឲ្យជនត្រូវចោទឈ្មោះ ផ្លេក សូនី បានព្យាយាមដោះបន្ទុកឲ្យកូនក្តីដូច្នេះរយៈពេលជាង៤ម៉ោងគឺមានតែមេធាវីរបសស់ជនត្រូវចោទ ផ្លេក សូនី ដេញដោលចោទឆ្លើយគ្នាដាក់បន្ទុកហើយលោកមេធាវីការពារក្តីរបស់ឈ្មោះ ឆើយ សុជាតិ ខំដាក់បន្ទុករហូតអស់ម៉ោងដោយក្រុមគ្រួសារនារីរងគ្រោះមកពីខេត្តព្រះវិហារ និងលោកមេធាវីមិនបានចូលឆ្លើយក្នុងពេលបើកសវនាការឡើយ ហើយសវាការត្រូវលើកយកទៅធ្វើការនៅពេលក្រោយដោយពុំទាន់ដាក់កាលបរិច្ឆេទកំណត់នៅពេលណាយទេ ។
បើតាមមន្ត្រីសាលាដំបូងខេត្តស្វាយរៀងបានបង្ហើបឲ្យដឹងថា លោកប្រធានក្រុមប្រឹក្សាចៅក្រុម និងដាក់ពេលបើកសវនាការនៅចុងខែមីនា ឬដើមខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ និងចេញដិការកោះហៅលោកមេធាវីការពារក្តីឲ្យជនរងគ្រោះឲ្យមកចូលរួមក្នុងសវនាការឲ្យខាងតែបាន ។ មន្ត្រីដ៏ដែលបប្តទៀតថា បើកសវនាការថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោកចៅក្រមបានចេញដិការកោះអញ្ជើញលោកមេធាវីក៏ដូចជាសាកសី និងអ្នកពាក់ព័ន្ធទាំងអស់តាមប្រីយ៌សនីយ៍ក៏មិនដឹងថា យ៉ាងម៉េចទើបលោកមេធាវីខាងជនរងគ្រោះមិនបានទទួល ហើយក៏មានអ្នកសារព័ត៌មានចុះផ្សាយផងដែរហើយពេលក្រោយ និងដាក់ពេលបើកសវនាការពេញមួយថ្ងៃតែម្តងដោយមានសាកសីដាក់បន្ទុក និងសាក្សីដោះបន្ទុករហូតដល់២១នាក់ឯណោះទើបការសួរដេញដោលមិនបានបញ្ចប់ត្រូវលើកពេល ។
សូមរំលឹកផងដែរ ក្ក្មេងស្រីឈ្មោះ សុខសុវណ្ណ សុម៉ាលីន អាយុ១៨ឆ្នាំម្នាក់ ដែលជិះរថយន្តតាក់ស៊ី ហើយត្រូវបានបាត់ការទាក់ទងជាមួយក្រុមគ្រួសារ២ថ្ងៃចាប់ពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃ៤ ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានក្មេងដើរឃ្វាលក្របីប្រទះឃើញសាកសពអណ្តែតទឹក នៅក្នុងទឹកកែងស្រែស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលជនជាឃាតករដៃដល់ទាំង២នាក់គឺ ទី១- ឈ្មោះ ឆើយ សុជាតិ និងម្នាក់ទៀតឈ្មោះ ផ្លេក សូនី អ្នកទាំង២គឺជាអ្នករត់តាក់ស៊ី ក្នុងចំណតតាក់ស៊ីក្រុងបាវិត ទៅរាជធានីភ្នំពេញ ភ្នំពេញទៅក្រុងបាវិត ៕យឹម សុថាន