ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីដែលប្ដីកំណាចចាក់សាំងដុតក្នុងមុងជាមួយនឹងកូនបានស្លាប់ហើយ ខណៈទុកកូននៅកំព្រា រីឯប្ដីជាប់គុក

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមលោកផាតសុភាពមេបញ្ជាការកងរាជអាវុធហត្ថស្រុកចន្ទ្រាបានឲ្យកាសែតនគរវត្ត ដឹងនៅរសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ថា ស្ត្រីដែលប្ដីកំណាចចាក់សាំងដុតនៅក្នុងមុងបានស្លាប់ហើយ ខណៈបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម នៅពេលល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណែកឯកូនប្រុស ដែលរបួសរលាកកំភួនជើងទាំងសងខាង ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ។

ប្រភពបន្តថា ចំពោះប្ដីសង្ស័យ ក៏មានរងរបួសផ្ទៃមុខដោយត្រូវបានយកមកមន្ទីរពេទ្យព្យាបាល ខណៈគ្រួសារខាងលើមានកូន២នាក់កូនប្រុសច្បងមានព្រះនាម សឹម អមរា ព្រះជន្ន១៧ឆ្នាំ គង់នៅវត្តបុទមរង្សី រាជធានីភ្នំពេញ និងទី២ក្មេងប្រុសរងគ្រោះ ។

សូមបញ្ជាក់ឡើងវិញ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយអនរាគមន៍ជួយពន្លត់ភ្លើង ខណៈដែលជនសង្ស័យម្នាក់ស្រវឹងស្រាបានយកដបសាំងចាក់ក្នុងមុងដុតសម្លាប់ខ្លួនទាំង៣នាក់ប្ដីប្រពន្ធកូន ប៉ុន្តែមិនបានសម្រេចដោយរងរបួសរលាកពេញខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុកចន្ទ្រា បានឲ្យកាសែតនគរវត្តដឹងថា ជនសង្ស័យ​ដែលចាក់សាំងដុតប្រពន្ធ និងកូនបណ្ដាលឲ្យរងរបួសមានឈ្មោះ ថុល ចាន់ អាយុ៤៧ឆ្នាំ មុខរបរកសិករមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកប្រពន្ធ និងកូនមានឈ្មោះ តឿ ចិន្ដា អាយុ៣៧ឆ្នាំ មុខរបរកសិករ និងកូនឈ្មោះ វ៉ាត់ សុជាតិ អាយុ៦ឆ្នាំ ។

តាមអ្នកភូមិបានឲ្យដឹងថាក្រុមគ្រួសារខាងលើតែងតែឈ្លោះគ្នាជាប្រចាំមិនលោះថ្ងៃឡើយ ខណៈដែលបុរសជាប្ដីពេលផឹកស្រាស្រវឹងម្ដងៗគឺប្រចណ្ឌ័ប្រពន្ធ និងអ្នកផ្សេងជានិច្ច ។

លុះនៅពេលកើតហេតុផ្ទះរបស់ជនសង្ស័យបានលឺងសូរមានការឈ្លោះប្រកែកគ្នា ខណៈនោះស្រាប់តែមានហុយផ្សែងឡើង និងស្រែកជួយផងភ្លើងឆេះទើបបង្កការឆោឡោភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាអន្តរាគមន៍ជួយពន្លត់ដោយប្ដីប្រពន្ធកូនមានការរលាកពេញខ្លួនបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ។

បច្ចុប្បន្ន ជនសង្ឃ័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិកាដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជួនចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖