ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូរ៉ឺម៉ក

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួច(ម៉ូតូរ៉ឺម៉ក) កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១០៨កែងផ្លូវលេខ១៣ ភូមិទី៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោតតាមមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ រ៉េត សារិត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះឃុន ហំ ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរមុខរបររត់ម៉ូតូរ៉ឺម៉កកង់បីមានទីលំនៅផ្ទះលេខ៧១ផ្លូវលំសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបាន ម៉ូតូរ៉ឺម៉កមួយគ្រឿងម៉ាកC100 PLUS ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AT3208 (បានប្រគល់ឲ្យជនរងគ្រោះវិញ) និងម៉ូតូមួយគ្រឿងម៉ាកVIVAពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1H9044(ជាម៉ូតូរបស់ជនសង្ស័យជិះមកធ្វើសកម្មភាពយកផ្ញើរទុកនៅផ្សាររាត្រី)។

ក្រោយកើតហេតុសមត្ថកិច្ចបាធ្វើតេសទឹកនោម ឃើញថាជនសង្ស័យមិនធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕ ស តារា


ចែករំលែក៖