ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នាជិះទូកឆ្លងទន្លេរកបរបាញ់សត្វពស់ត្រូវលិចទូកលង់ទឹកស្លាប់ម្នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ បុរស់ម្នាក់ក្នុងចំនោម៤នាក់បានស្លាប់ ខណៈដែលពួកគេបាននាំគ្នាជិះទូកឆ្លងទៅត្រើយម្ខាងដើម្បីដើរប្រមាញ់សត្វពស់ ចៃដន្យទឹកកួចលិចទូកនៅកន្តាលទន្លេ ។

ហេតុការលិចទូចនៅកណ្តាលទន្លេបណ្តលឲ្យមានមនុស្សស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុច(ទឹកជួរលាវ) ស្ថិតក្នុងភូមិអូកាន ឃំុជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ចនគបាលស្រុកលំផាត់បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សយ ស្រុី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃំុកើតហេតុខាងលើ ។

ប្រភពបន្តថានៅថ្ងៃកើតហេតុជនរងគ្រោះនិងបក្សពួក៣នាក់ទៀតបានបបួលនាំគ្នាជិៈទូកទៅរកសត្វពស់នៅត្រើយម្ខាងទន្លេ លុះអុំទូកដល់ឆ្លងកាត់ទឹកជួរហូរខ្លាំង ក៏រេទូកបុកទៅនឹងថ្មបណ្តាលក្រឡាប់ទូកលិចតែម្តង ។

ខណៈនោះ បីនាក់ទៀតដែលនៅរស់នោះ ដោយសារបានតោងចាប់ទូកបណ្តែតខ្លួនរកកន្លែងមានសុវត្ថិភាព ដោយឡែកជនរងគ្រោះដែលស្លាប់នោះ ពេលកើតមានហេតុការណ៍គឺគាត់បានហែលចេញពីទូកក៏បានលង់ទឹកស្លាប់ តែម្តង ។

ក្រោយពីទទួលបានព័ត៌មាន ជំនាញស្រុកសហការកម្លាំងប៉ុស្តិ៍ចុះពិនិត្យស្រាវជ្រាវ និងរកសាកសពលិចក្នុងទឹក ។

សាកសពត្រូវបានរកឃើញនៅវេលាម៉ោង៨”០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចកំពងុទឹក ឈ្មោះ វី អណ្តែតពីកន្លែងកើតហេតុចំងាយប្រហែល៤០០ម៉ែត្រ ។

សមត្ថកិច្ចបានត្រួតពិនិត្យរួចកម្លាំងប៉ុស្តិ៍ និងកម្លាំងអធិការបានធ្វេីកំណត់ហេតុប្រគល់សាកសពឲ្យទៅគ្រួសារសាច់ញ្ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ជីវន្ត


ចែករំលែក៖