ព័ត៌មានទាន់ហេតុការណ៍៖

អនិច្ចា រូបរាង យូឌីស្កូមើលលែងស្គាល់ព្រោះជំងឺរួមរិត

ចែករំលែក៖

ភ្នំពេញ៖ កាលពីចុងឆ្នាំ២០១៧ លោក យូឌីស្កូ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលក្រោយពីលោកធ្លាក់ខ្លួនឈឺធ្ងន់ ព្រោះជំងឺជាច្រើនមុខ។ ក្នុងរូបថតចុងក្រោយដែលទម្លាយដោយអ្នករួមអាជីពបានបង្ហាញពីមុខមាត់សាច់ឈាមស្គមស្គាំង ស្លេកស្លាំង មើលស្ទើរលែងស្គាល់ និងត្រូវការជំនួយសង្គ្រោះបន្ទាន់ ។

រូបរាងដែលធ្លាប់តែស្រស់សង្ហារ សាច់ឈាមភ្លឺថ្លារបស់អតីតារាចម្រៀងប្រចាំក្រុមរីមាស តោមាស លោក ឌី ឌីស្កូ បានបានប្រែប្រែលខ្លួនក្រោយពីលោកបានធ្លាក់ខ្លួនឈឺជំងឺក្រលៀន ទឹកលោមប្រៃ និងជំងឺឡើងឈាមសខ្ពស់ ដែលតម្រូវឲ្យលោកលាងឈាមក្នុងរយៈពេល៣ថ្ងៃម្តង ។ នេះបើតាមការអ្នកនាងទូចស្រីល័ក្ខណ៍ បានលើកឡើង។

អ្នកនាងបញ្ជាក់ថា លោក យូឌីស្កូ បានថ្លែងទាំងស្លុតចិត្ត ក្រោយលោកយូឌីស្កូ ខលមកអ្នកនាងតាមទូរទស័ព្ទថា «បងចង់រស់» ដែលធ្វើឲ្យនាងស្រក់ទឹកភ្នែកអាណិតមិត្តចាស់កម្រត់កម្ររូបនេះ ។ នាងលើកឡើងថា កាលគាត់នៅមានកម្លាំងសុខភាពល្អគាត់ជួយគេ (អ្នកសិល្បៈ)ច្រើនណាស់ តែពេលនេះគាត់អស់អ្វីៗពីខ្លួនហើយ ព្រោះតែជំងឺរួមរិត ។

នាងបន្តថា ក្នុងរយៈពេល៣ថ្ងៃម្តងលោក យូឌីស្កូ ត្រូវទៅលាងឈាមចេញម្តង ហើយលោកត្រូវចំណាយមិនក្រោម៦០០ដុល្លារអាមេរិកទេ ក្នុងមួយខែ ។

នាងបញ្ជាក់ដែរថា សាច់លោក យូឌីស្កូ ចាក់សុះអស់ហើយដើម្បីបញ្ចូលឈាម ។ នាងថា ស្ថានភាពពេលនោះ លោកត្រូវការឈាមប្រភេទ AB + ដែលជាប្រភេទឈាមដ៏ពិបាករក។ នាងថា មានមិត្តរួមអាជីពលោកពីរនាក់មានឈាមប្រភេទកម្រនេះ និងបានបរិច្ចាគឲ្យលោកបន្តរស់មកដល់ពេលនេះ ។ នាងបញ្ជាក់ថា សម្រាប់សប្បុរសជនដែលចង់ជួយថវិកា ដល់យូឌីស្កូអាចទាក់ទងតាមរយៈលេខទូរសព្ទនាងផ្ទាល់បានគឺ ០១៥៥៩៥៥៤៥ឬអាចទៅជូនថវិការួមជាមួយនាងផ្ទាល់ក៏បាន ។

យ៉ាងណាក៏ដោយ គឺស្ថានភាពយូឌីស្កូនៅតែគួរឲ្យព្រួយបារម្ភដដែលហើយពេលនេះនាង ក៏បានជួយលោក យូឌីស្កូ មួយចំនួនដែរ ប៉ុន្តែនាងបានស្នើដល់សប្បុរសជនមេត្តាជួយបន្តតាមលទ្ធភាព ព្រោះលោកយូឌីស្កូ ត្រូវរស់បន្ត និងដើម្បីក្រុមគ្រួសារគាត់ក៏មានតែគាត់ជាអ្នកជួយដល់គ្រួសារទាំងមូលផងដែរ ៕ វឌ្ឍនា


ចែករំលែក៖