ខេត្តព្រះសីហនុ៖ មន្រ្តី នគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថាៈ វេលាម៉ោង១៨និង១០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅផ្លូវអូរទី១ត្រង់ចំណុច មុខផ្សារចិន ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះខេត្តព្រះសីហនុ ។
រថយន្ត HIGHLANDER មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AO-4479 អ្នកបើកបរឈ្មោះ ពៅ វ៉ាយ ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ បានបេីក ចេញពីក្នុងផ្សារចិន ឆ្លងកាត់ផ្លូវសំដៅទៅផ្សារលើ ពេលនោះ មានរថយន្តFUSO ដឹកកុងតឺន័រមួយគ្រឿង ស្លាក លេខព្រះសីហនុ3A-0933 បេីកឡេីងពីតំបន់អូរ១ បានមកដល់ អ្នកបេីកឡានហាយឡែនឌឺ វាក់អឺ ជាន់ហ្រ្វាំងច្រឡំ ជាន់ហ្គែរ បានជ្រុលទៅបុកចំពាក់កណ្តាលរុឺម៉កដឹកកុងតឺន័រ ពេញទំហឹងតែម្តង នឹង បានខ្ទាតទៅប៉ះម៉ូតូ១គ្រឿងទៀត ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាក លេខ ព្រះសីហនុ1F-2740 បើកបរដោយឈ្មោះ អ៊ូ ចាន់តុលា ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ១ សង្កាត់លេខ២ ដឹកមនុស្ស ២នាក់ ឈ្មោះ ហ៊ុន បូរ ភេទ ស្រី អាយុ ២៨ឆ្នាំ មុខរបរកាស៊ីណូ និង ក្មេងប្រុសម្នាក់ឈ្មោះ អ៊ូរ សីហា អាយុ ៤ឆ្នាំ ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសស្រាលៗ មនុស្សចំនួន ៣នាក់ ភាគីខាងជិះម៉ូតូ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកបាយ័ន។
អ្នកបើករថយន្តដឹកកុងតឺន័រឈ្មោះ សាយ ធា ភេទ ប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
រថយន្តចំនួន២គ្រឿង និង ម៉ូតូ ១គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕ ឆ្លាម សមុទ្រ