ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់អាយុ៧២ឆ្នាំចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំបានសម្រេច២លើក

ចែករំលែក៖

(ព្រៃវែង)៖ បុរសចំណាស់អាយុជាង៧០ផ្លាយបានលួងលោមក្មេងស្រីអាយុ៥ឆ្នាំចាប់រំលោភចំនួន២ដង ត្រូវបាន​​នគរបាលឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។

បុរសចំណាស់ល្មោភកាមខាងលើ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២​០​១៨នេះ ក្នុងភូមិព្រែកកាំភ្លើង ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។

មន្ត្រីនគរបាលប្រាប់ថា ជនសង្ស័យដែលចាប់រំលោកក្មេងស្រីមានឈ្មោះ ឡុញ ស៊ីម អាយុ ៧២ឆ្នាំ​នៅ​ភូមិ-ឃុំខាងលើ។ ចំណែកកុមារីរងគ្រោះឈ្មោះ (ត.រ.ច.ន) អាយុ ៥ឆ្នាំរស់នៅភូមិ-ឃុំជាមួយគ្នា។

បុរសវ័យចំណាស់ល្មោភកាម បានសារភាពថា កន្លងមកគាត់ធ្លាប់ហៅក្មេងស្រីរងគ្រោះចូលក្នុងផ្ទះ របស់​ខ្លួននិងបានធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះបានសម្រេវដោយដោយបញ្ចេញទឹកកាមដាក់ ខ្លួនក្មេងស្រីរហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ គាត់បានហៅក្មេងស្រីរងគ្រោះលួងថាឲ្យចំ​ណីហូបរួចចាប់រំលោភម្តងទៀតតែមិនបានស៊ីជម្រៅទេ ក៏បែកការណ៍ដល់ក្រុមគ្រួសារប្តឹងចាប់ខ្លួនតែ​ម្តង។

បច្ចុប្បន្នបុរសចំណាស់ល្មោភកាមត្រូវបាននគរបាលរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក

 


ចែករំលែក៖