ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលស្រុកបាកាន និងប៉ុស្តិ៍រដ្ឋបាលស្នាមព្រះ សហការគ្នាចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ខ្លួនកម្លាំងឃាត់ខ្លួនជង្ស័យម្នាក់ រួមវត្ថុតាង និងសម្ភារ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៤០នាទី ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចឡរឥដ្ឋរលាំង ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងរបាយការណ៍នគរបាលស្រុកបាកានសសេរថា ជនសង្ស័យជាមុខសញ្ញាត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ ជុំ ចំរើន ហៅចិត្ត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
របាយការណ៍បន្តថា ក្នុងកិច្ចប្រតិបត្តិការនោះដកហូតនូវវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងសម្ភារទូរស័ព្ទដៃចំនួន ០១គ្រឿង និងម៉ូតូចំនួន ០១គ្រឿងផងដែរ។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារបាននាំមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរាបចំសំណុំឯកសារពាក់ព័ន្ធបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលនគរបាលខេត្តពោធិសាត់ចាត់កាបន្ត៕ ប៉ឹម ពិន