ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាឱកាសសម្តេចបន្ត​អញ្ជើញជួប​សំណេះសំណាល​ជា​មួយ​កម្មករ​ជាង​១ម៉ឺន​នាក់​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ​ នៅព្រឹក​ថ្ងៃអាទិត្យ​ ៣​រោច ខែផល្គុន​ ឆ្នាំ​រកា ​នព្វ​ស័ក​ ព.ស២៥៦១ ត្រូ​វនឹង​ថ្ងៃ​ទី០៤​ ខែ​មីនា​ ឆ្នាំ​២០១៨​នេះ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន៖ ជាអកុសលអ្វី អាទូរទស្សន៍ជាតិនេះ វាមិនដែលម៉ង់តាព័ត៌មានខ្ញុំត្រូវទេ…!!! អាទូរទស្សន៍ផ្សេងក៏ដូចគ្នាដែរ(អប្សរា)…!!! ពេលខ្លះកម្មករសើច តែបែរជាទៅម៉ង់តាយករូបកម្មករអង្គុយស្ងៀមទៅវិញ….!!!! យប់ម៉ិញនេះផ្សាយរឿងកម្មករនៅព្រះសីហនុ បែរជាទៅដាក់ និងផ្សាយចំនួនកម្មករនៅកំពង់ស្ពឺទៅវិញ។

-សម្តេចតេជោ ហ៊ុន សែន៖​ អាទូរទស្សន៍ជាតិនេះ ដូរមេ២ដងហើយនៅតែអីច្ចឹង….មិនឡើងសោះ…ថែមលុយឱ្យប៉ុន្មានទៀតក៏វានៅតែអីច្ចឹង….!!!​ថ្ងៃនេះស្តីឱ្យទូរទស្សន៍ជាតិ ក៏ដូចជាក្រើនរំលឹកទូរទស្សន៍ផ្សេងៗផងដែរ។ ទូរទស្សន៍ឯកជនគេធ្វើល្អ ផស់គេ….!!!

-សម្តេចតេជោ ហ៊ុន សែន៖ ប្រជាជនកម្ពុជាឡើងដល់ជាង១៥លាននាក់ និងសល់ល្បៀងជាង៥លានតោន។

-សម្តេចតេជោ ហ៊ុន សែន៖​ ខ្ញុំមានមោទនភាពណាស់ដែលយុវជនរបស់យើងមិនជក់បារី ….!!! ឥលូវនេះទីផ្សារថ្នាំជក់ និងរោងចក្រផលិតបារីបានធ្លាក់ចុះជាបន្តបន្ទាប់ហើយ។

-សម្តេចតេជោ ហ៊ុន សែន៖ ​យើងត្រូវតាមដានតាមរោងចក្រ ពីការអនុវត្តប្រាក់ឈ្នួលអប្បរមា១៧០$,តាមដានការព្យាលបាលជំងឺឱ្យឥតគិតថ្លៃតាមន្ទីររដ្ឋ, តាមដានបញ្ហាស្ត្រីសម្រាលកូនឱ្យមានការឈប់សម្រាក៣ខែ និងប្រាក់ឈ្នួក១២០ភាគរយ,តាមដានការផ្តល់សាច់ប្រាក់ដល់ស្ត្រីឆ្លងទន្លេពីបេឡាជាតិ។

-សម្តេចតេជោ ហ៊ុន សែន៖ ទូរទស្សន៍បាយ័នបានផ្តល់ម៉ាស៊ីផ្សាយ និងជំនួយបច្ចេកទេសដល់ ទទក ដើម្បីឱ្យកាន់តែមានភាពទំនើប និងទាន់សម័យ។

-សន្ទរកថាសម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៤ ខែមីនានេះ បានចប់នៅវេលាម៉ោង០៩ និង២៣នាទី៕ សិលា


ចែករំលែក៖