ខេត្តក្រចេះ៖ យ៉ាងតិចមានរថយន្តយីឌុបរបស់ជនជាតិវៀតណាម៥គ្រឿងកំពុងស្ទួចឈើប្រភេទមុខកាត់ធំៗ ដើម្បីត្រៀមចេញទៅវៀតណាមតាមច្រកង៉ាំហុកពីរ នាវេលាម៉ោង៧យប់ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិពោធិ៍ដើមចេក ដែលគេដឹងថា ជាឈើរបស់ហ៊ត់ ប៊ុនគីមក្នុងនោះឲ្យម្តាយក្មេករបស់ខ្លួនជាអ្នកចេញមុខ រត់ការឈ្មោះ យាយ ៤៣ និងឈ្មោះ កែវ សុធា ហៅ មាន និងមួយទៀតឈ្មោះ តូង អ្នកនៅកា៣ ។
មកទល់នឹងយប់នេះ ហ៊ត់ ប៊ុនគីមត្រូវចេញឈើទៅវៀតណាម តាមច្រករបៀងង៉ាំហុកពីរ ចំនួន១២ថ្ងៃគត់ មានន័យថា គាត់ប្រមូលទិញពីតំបន់កន្លែងផ្សេងៗ យកមកស្តុកទុកចំណុចភូមិពោធិ៍ដើមចេក ម្តុំកា៣ ស្រុកស្នួល ខេត្តក្រចេះ និងប្រើរថយន្តយីឌុបរបស់វៀតណាម សម្រាប់ដឹក និងសម្រាប់ស្ទួច ធ្វើសកម្មភាពរាល់ថ្ងៃ គ្មានការបង្ក្រាបពីសមត្ថកិច្ចណាមួយឡើយ ។ ក្នុងនោះគេបានឃើញវត្តមាន ខាងនគរបាលសេដ្ឋកិច្ចក្រសួង ឈ្មោះ ឈុន ប៊ុនឡេង ក្រុមគយចល័ត និងសមត្ថកិច្ចអាជ្ញាធរ ជំនាញជាច្រើនស្ថាប័នទៀតបានយកលុយពីក្រុមហ៊ត់ ប៊ុនគីម ទើបសកម្មភាពចរាចរណ៍ឈើទៅវៀតណាមគ្មានការបង្ក្រាប ។
ជាក់ស្តែងពេលនេះ ហ៊ត់ ប៊ុនគីមកំពុងលើកឈើដាក់ឡានយីឌុប៥គ្រឿង អាចនឹងចេញទៅវៀតណាមតាមច្រកង៉ាំហុកពីរ នាយប់នេះ ៕ សុខ ខេមរា