ខេត្តរតនគិរី៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការចុះបង្ក្រាបក្រុមក្មេងទំនើងមួយក្រុមក្នុង ដែលបម្រុងធ្វើសកម្មភាពវាយតប់កាប់គ្នានៅបំណុចទល់មុខវិមានសព ។
ការចុះបង្រ្កាបក្រុមក្មេងទំនើងនេះបានធ្វើឡើង នៅវេលាម៉ោង២១ និង១៥នាទី ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ។
សមត្ថកិច្ចបានឃាត់ខ្លួួនមុខសញ្ញាបានចំនួន៥នាក់ក្នុងចំណោមបក្ខពួក៦នាក់រត់គេចខ្លួនបាត់ម្នាក់ ។
ទាំង៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះរួមមានទី ១ ឈ្មោះបូ វណ្ណនិត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីធ្វើតេស្តទឹកនោមវិជ្ជមាន ។ ទី២ ឈ្មោះជឿ មុន្នីរត័្ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរីធ្វើតេស្តទឹកនោមវិជ្ជមាន ។ ទី៣ឈ្មោះ ជា ដាវ័យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីធ្វើតេស្តទឹកនោមអវិជ្ជមាន ទី៤ ឈ្មោះ វិន វណ្ណហេង ភេទប្រុស អាយុ១៨ឆ្នាំជនជាតិវៀតណាមមានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីធ្វើតេស្តទឹកនោមវិជ្ជមាន ។ ទី៥ ឈ្មោះ ធី គង់និត ភេទប្រុស ជនជាតិខ្មែរមានទីលំនៅភូមិជយ័ជំនះ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីធ្វើតេស្តទឹកនោមអវិជ្ជមាន ។
សមត្ថកិច្ចរឹបអូសបានវត្ថុតាងដាវចំនួន០២ដើម២ទូរសព្ទដៃចំនួន០៤គ្រឿង ។
មុខសញ្ញាទាំង៥នាក់ និងវត្ថុតាង ដែលរឹបអូស និងឃាត់ខ្លួនបាននោះរក្សាទុកនៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តឱ្យព្រះរាជអាជ្ញាអនុវត្តបន្តតាមច្បាប់ ៕ ជីវន្ត