ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងពីក្រុមឈ្លោះគ្នាដុតម៉ូតូមួយគ្រឿងចោល

ចែករំលែក៖

ខេត្តរតនគិរី៖ ក្មេងទំនើងពីរក្រុម ស្ទាក់វាយគ្នាដុតម៉ូតូម៉ាកសង់09 ពណ៌ខ្មៅគ្មានផ្លាកលេខ ស្ថិតនៅចំណុចភូមិតាអងកាតេ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។

ហេតុការណ៍ក្មេងទំនើងឈ្លោះគ្នាដុតម៉តូនោះបានកើតឡើងនៅវ៉េលាម៉ោង្១១និង១៥នាទីយប់ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅភូមិសឹក ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។

ម៉ូតូដែលត្រូវរងការដុតបំផ្លាញចោលនោះជារបស់ឈ្មោះ ពេល ភក័្ត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិគ្រឹង ស់នៅភូមិកើតហេតុខាងលើ ។

បើតាមការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា ខណៈនោះជិះម៉ូតូរួមដំណើរពីរនាក់ ហើយជនដៃដល់មានគ្នាបួននាក់ពេលកំពុងតែជាប់ដៃវាយគ្នា គូកនភាគីម្ខាងទៀតនោះ ក៏បានដុតម៉ូតូហើយក៏រត់គេចខ្លួនបាត់ភ្លាមៗដែរ ។

បន្ទាប់ពីកើតហេតុកំលាំងប៉ុស្តិ៍ក៏បានហៅម្ចាស់ម៉ូតូ និងអ្នករូមដំណើរមកសាកសួរបំភ្លឹតែម្ចាស់ម៉ូតូថា មិនស្គាល់ឈ្មោះនិងមុខជនដៃដល់នោះទេ ។

បើតាមការសន្និដ្ឋានរបស់ប៉ុស្តិ៍គឺមកពីធ្លាប់មានគំនុំនឹងគ្នា ហើយទើបពួកគេនាំគ្នាស្ទាក់ផ្លូវបង្កជម្លោះ ឈានដល់ដុតកម្ទេចម៉ូតូចោលគូរទំនាស់បែបនេះ ។

កំលាំងប៉ុសិ៍្តកំពុងតែតាមដាន និងស្រាវជ្រាវបន្តទៀតដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ ជីវន្ត


ចែករំលែក៖