ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាបើករថយន្ដហាយឡែនឌ័រទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតរថយន្តខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ដហាយឡែនឌ័រ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកខាងមុខ បន្តដំណើរទៅមុខលែងរួច នៅចំណុចមហាវិថីព្រះនរោត្ដម កែងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ហើយក្រោយពីបង្កហេតុរួច អ្នកបើករថយន្ដគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ​ គេសង្កេតឃើញ‎បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ដម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ស្លែ ពាក់ស្លាកលេខ កណ្ដាល​ 2A-1407 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ហើយមកដល់ស្តុបចំការមន ក៏បានឆ្លងស្ទុប និងមិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្ដបង្កងការខូចខាតផ្នែកខាងមុខបន្តដំណើរទៅមុខលែងរួច ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតបន្តិចបន្ទួច ហើយក្រោយពីបង្កហេតុអ្នកបើករថយន្ដគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចចរាចរណ៍ខណ្ឌបានសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍ក្រុង ចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់រថយន្ដចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖