ប៉ោយប៉ែត៖ រថយន្ត១គ្រឿងដឹកប្រហិតជិត១តោន កម្លាំងនគរបាលដេញចាប់បានពីម៉ោង២ដល់៦ល្ងាច ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិ-សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ចាប សុផារិទ្ធិ ស្នងការរងនគបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ដើម្បីទប់ស្កាត់បទល្មើសសេដ្ឋកិច្ច និងទំនិញខូចគុណភាពកម្លាំងនគបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបានស្រាវជ្រាវឃាត់រថយន្តកាំម៉ារី១គ្រឿងស៊េរីឆ្នាំ១៩៩៣ ពណ៌ខ្មៅ ដែលពាក់ផ្លាកលេខ ភ្នំពេញ ២A-៧៩១៨ ដែលដឹកប្រហិតចម្រុះជិត១តោនអ្នកបើកឈ្មោះ សៅ ណារិន ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
នៅពេលដែលកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឃាត់រថយន្ត១គ្រឿងដឹកប្រហិតចម្រុះជិត១តោន គឺដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ រួមលោក តេង សម័យ ព្រះរាជអាជ្ញារងបានដឹកនាំកម្លាំងផ្ទាល់ធ្វើការពិនិត្យរថយន្ត១គ្រឿងដឹកប្រហិតជិត១តោន និងចូលពិនិត្យទីតាំងក្លាសេប្រហិត១កន្លែងដែលមានរាបតោន ។
លោក មាស ច័ន្ទពិសិដ្ឋ បានបញ្ជាក់ថា ក្រោយពេលឃាត់រថយន្ត១គ្រឿងដឹកប្រហិតចម្រុះជិត១តោននេះ តាមការពិនិត្យឯកសារគ្មានច្បាប់ត្រឹមត្រូវផ្លូវច្បាប់ ហើយការដឹកក៏គ្មានតាមលក្ខណៈបច្ចេកទេសដែរ គឺខុសនឹងច្បាប់តែម្តង ។ ក្រោយពេលពិនិត្យរថយន្តដឹកប្រហិតខុសច្បាប់ហើយលោកបានដឹកនាំកម្លាំងបានចូលទៅពិនិត្យកន្លែងស្តុកប្រហិតលក់ចែកចាយដែលមានទូក្លាសេ ក្រោយពេលពិនិត្យហើយលោកបានបញ្ជាក់ថា តាមការពិនិត្យជាកម្លាំងជំនាញឃើញថា កន្លែងស្តុកប្រហិតលក់ចែកចាយនោះ ដូចជាមិនត្រឹមត្រូវតាមស្តង់ដារឡើយ ហើយមន្ត្រីជំនាញត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ការពារលក់ចែកចាយតាមទីផ្សាប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋទិញទៅបរិភោគ ។
សួមរលឹកថាៈសាច់មាន់ខូចគុណភាព និងប្រហិតជាច្រើនតោនក្នុងមួយថ្ងៃៗ ត្រូវគេរាយការណ៍ថាមានក្រុមជនពិការ និងក្រុមកម្មករមួយចំនួនកំពុងតែនាំចូលពីប្រទេសថៃ មកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ទៅលក់ចែកចាយតាមបណ្ដាខេត្តដោយគ្មានការបង្ក្រាប់ពីមន្ត្រីជម្នាញច្រកទ្វារព្រំដែន គេដាក់ការសង្ស័យថាមានការឃុបឃិតគ្នាជាលក្ខណៈប្រពន្ធ័ទើបប្រហិតទាំងនោះឆ្លងដែនបាន ។
សេចក្ដីរាយការបញ្ជាក់ថាៈបើសិនជាអ្នកចំណូលរកស៊ីថ្មី មិនទាន់ដឹងប្រធានបទ បែរជាក្រុមមន្ត្រីទាំងនោះ នាំគ្នាបង្ក្រាបយកមុខយកមាត់ ហើយបើបង់ប្រាក់ប្រចាំខែ បែរជាស្ងាត់ទៅវិញ ។ កាលពី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ បានផ្ទុះនូវជំងឺផ្តាសាយបក្សី AI (H5N1)នៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបារភ្នំ ខេត្តព្រៃវែងក្នុងនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានចេញសេចក្តីប្រកាសទប់ស្កាត់ការធ្វើចរាចរសត្វ ចេញពីតំបន់នោះជាបន្ទាន់ផងដែរ ដើម្បីបង្ការកររីករាលដាល តែផ្ទុយទៅវិញនៅតំបន់ច្រកទ្វារព្រំដែនប៉ោយប៉ែតកំពុងចរាចេណ៍សាច់មាន់ និងប្រហិតខូចគុណភាពនាំចូលយ៉ាងច្រើនផងដែរ ៕ វណ្ណា