ការស្ទង់មតិអ្នកវិភាគថ្មីមួយបានចេញផ្សាយនៅថ្ងៃនេះផ្តល់នូវការយល់ដឹងខ្លះអំពីអ្វីដែលអតិថិជនកំពុងស្វែងរកនៅ
ក្នុងទូរស័ព្ទ iPhone ជំនាន់ក្រោយ។ លោក Michael Olson អ្នកវិភាគរបស់ Piper Jaffray បានចែករំលែកលទ្ធផល នៃការស្ទង់មតិដែលគាត់បានធ្វើជាមួយមនុស្សចំនួន 1500 នាក់ដែលមិនបានទិញ iPhone ថ្មីដោយស្វែងរកកត្តាចម្បងបី ដែលរារាំងអ្នកប្រើទាំងនោះពីការផ្លាស់ប្តូរទៅប្រើ iPhone 8 ឬ iPhone X។
ការស្ទង់មតិដែលលទ្ធផលដែលត្រូវបានចែករំលែកដោយ Barron’s បានបង្ហាញថា ហេតុផលកំពូលដែលមនុស្ស ទាំងនោះមិនទាន់បានធ្វើបច្ចុប្បន្នភាពនោះគឺដោយសារតែទូរស័ព្ទ iPhone បច្ចុប្បន្នរបស់ពួកគេ “ដំណើរការបានល្អ” ជាមួយនឹង 44 ភាគរយនៃអ្នកប្រើដែលជ្រើសរើសចម្លើយនោះ។
មូលហេតុទី 2 ក្នុងចំណោមការស្ទាបស្ទង់មតិគឺថា iPhone ថ្មីនេះ “មានតម្លៃថ្លៃពេក” ។ អ្នកឆ្លើយសំនួរចំនួន 31 ភាគរយបានលើកឡើងថាជាហេតុផលដែលពួកគេមិនបានធ្វើបច្ចុប្បន្នភាព។
ផ្អែកតាមការស្ទង់មតិរបស់ Piper Jaffray បានបង្ហាញថា 8 ភាគរយនៃអ្នកចូលរួមស្ទង់មតិបាននិយាយថា ពួកគេមិនបានធ្វើឱ្យប្រសើរឡើងដោយសារតែពួកគេចង់បានអេក្រង់ធំជាង iPhone X បច្ចុប្បន្ន។ 17 ភាគរយនៃអ្នកឆ្លើយតបបាននិយាយថាពួកគេមិនបានធ្វើឱ្យប្រសើរឡើង “សម្រាប់ហេតុផលមួយផ្សេងទៀត” ៕ ហេង លក្ខិណា