ព័ត៌មានទាន់ហេតុការណ៍៖

សាលារៀននៅទីក្រុងញ៉ូវយ៉កអាមេរិក រងការគំរាមវាយប្រហារ

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែមីនា សាលាមហាវិទ្យាល័យ Utica នៅទីក្រុងញ៉ូវយ៉ក អាមេរិក បានជម្លៀសនិស្សិតចេញជាបន្ទាន់រកកន្លែងលាក់ខ្លួនក្រោយពេលទទួលរងការគំរាមកំហែងវាយប្រហារ។

មន្ត្រីសន្តិសុខអាមេរិក ក្រោយទទួលបាន នៅព័ត៌មាន ក៏បានបញ្ជូនកម្លាំងទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជម្លៀសសិស្ស និស្សិត ទៅកាន់កន្លែងមានសុវត្ថភាព ។ តាមការលើកឡើងរបស់ថ្នាក់ដឹកនាំសាលារៀន បានបញ្ចាក់ថា មានការហៅទូរស័ព្ទពីរលើកទៅកាន់ មជ្ឈមណ្ឌុល វិទ្យាសាស្ត្រ Gordonស្ថិតនៅក្នុងសាលា Utica ដោយមានខ្លឹមសារគំរាមវាយប្រហារ ។

តាមការប្រកាសរបស់សាលារៀនខាងលើ នៅលើបណ្តាញ Twitter ថា នេះជា ការគំរាមកំហែង ប្រកបដោយគ្រោះថ្នាក់។ ក្រោយការគំរាមខាងលើ ក្រុមអ្នកឯកទេសសន្តិសុខ បានបើកការស្រាវជ្រាវ បញ្ជាក់ឲ្យបានច្បាស់លាស់ ។

ការបាញ់ប្រហារនៅក្នុងសាលារៀន អាមេរិក គឺជាប្រធានបទក្តៅបំផុត រយៈពេលចុងក្រោយនេះ ដោយសារតែមានការបាញ់ប្រហារជាច្រើនបានកើតឡើង បង្ករក្តីបារម្ភយ៉ាងខ្លាំងដល់អាណាព្យាបាលសិស្ស ។

ពលរដ្ឋជាច្រើន ក្នុងនោះមានសិស្សសាលា បានធ្វើបាតុកម្ម ស្នើឲ្យរដ្ឋាភិបាលអាមេរិក មានវិធានការ ទប់ស្កាត់ និងគ្រប់គ្រោង ការប្រើប្រាស់កាំភ្លើងដោយសេរី បង្ករឲ្យមានការបាញ់បោះពាសវាលពាសកាលសម្លាប់មនុស្សស្លូតត្រង់ជាច្រើនពិសេសគឺសិស្សសាលាតែម្តង៕ ម៉ែវ សាធី


ចែករំលែក៖