ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោប្រកាសយកថ្ងៃទី៦ មីនា ជួបជុំជាមួយបងប្អូន កូនក្មួយ សិល្បករ សិល្បការិនីជារៀងរាល់ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នៅរសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ បានប្រកាស សម្តេចសូមប្រកាសនៅថ្ងៃទី៦ មីនា គឺនៅក្នុងអណត្តិរបស់សម្តេចជានាយករដ្ឋមន្ត្រី សម្តេចនឹងជួបជុំជាមួយបងប្អូន កូនក្មួយ សិល្បករ សិល្បការិនីជារៀងរាល់ឆ្នាំ ។

សម្តេចតេជោថ្លែងថា៖ «ខ្ញុំសូមប្រកាសនៅថ្ងៃនេះទី ០៦ មីនា ២០១៨ គឺនៅក្នុងអណត្តិខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំនឹងជួបជុំជាមួយបងប្អូន កូនក្មួយ សិល្បករ សិល្បការិនីជារៀងរាល់ឆ្នាំ។ ខ្ញុំនឹងបន្តជួបជាមួយបងប្អូន កូនក្មួយមិនតិចជាង១០ឆ្នាំទៅមុខទៀត។

សូមអរគុណ បងប្អូន កូនក្មួយទាំងអស់ ដែលតែងតែគាំទ្ររូបខ្ញុំតាំងពីដើមរហូតមក និងបានចូលរួមថែរក្សាការពារសន្តិភាពទាំងអស់គ្នាដើម្បីកម្ពុជារីកចម្រើន។

សូមជូនពរ បងប្អូន កូនក្មួយ សិល្បករ សិល្បការិនី ទាំងអស់ទទួលបាននូវសេចក្ដីសុខ និងសុភមង្គលគ្រប់ៗគ្នា» ៕


ចែករំលែក៖