ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អរគុណបងប្អូនកូនក្មួយ កម្មករ កម្មការនី ដែលដែលតែងតែស្រឡាញ់គាំទ្រ និងបោះឆ្នោតឲ្យគណបក្សប្រជាជន ដែលមានសម្តេចជាប្រធានដើម្បីដឹកនាំកសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត

ចែករំលែក៖

ខេត្តកណ្តាល៖ ថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានអរគុណបងប្អូន កូន ក្មួយ កម្មករ កម្មការនី ដែលដែលតែងតែស្រឡាញ់គាំទ្រ និងបោះឆ្នោតឲ្យគណបក្សប្រជាជន ដែលមានសម្តេចជាប្រធានដើម្បីដឹកនាំកសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត ។

សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា៖

«ថ្ងៃនេះ ពូពិតជាសប្បាយរីករាយជាខ្លាំង ដែលបានជួបកូនក្មួយកម្មករ កម្មការនី ចំនួន ១៣,៩៧១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល។ ពូអរគុណដែលកូនក្មួយបានរង់ចាំទទួលទទួលស្វាគមន៍រាក់ទាក់ពូយ៉ាងកក់ក្ដៅបំផុត ដែលបង្ហាញពីការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនក្មួយ។

ពូក៏សូមចូលរួមអបអរសាទរចំពោះកូនក្មួយកម្មករនៅទីនេះ ក៏ដូចជាកូនក្មួយកម្មករទូទាំងប្រទេស ដែលបានទទួលការតំឡើងប្រាក់ខែ​ ពី $153 ទៅ $170 ក្នុងមួយខែ បើបូកជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺទទួលបានជាង $200 ក្នុង១ខែ ហើយប្រាក់ខែនេះនឹងត្រូវតំឡើងជារៀងរាល់ឆ្នាំបន្តទៀត។ ទន្ទឹមនឹងនោះដែរ គឺកូនក្មួយនឹងទទួលបាននូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងទទួលបានថវិកាឧបត្ថម្ភពេលសម្រាលកូន ដែលបានចាប់អនុវត្តនៅដើមឆ្នាំ ២០១៨នេះរួចហើយ។ ជាពិសេសទៀតនោះ គឺបងប្អូនកូនក្មួយនឹងទទួលបានប្រាក់សោធននិវត្តន៍ពេលឈប់សម្រាកពីការងារ ដែលនឹងចាប់អនុវត្តនៅឆ្នាំ ២០១៩។

សូមអរគុណបងប្អូនកូនក្មួយ កម្មករ កម្មការនី ដែលដែលតែងតែស្រលាញ់គាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានពូជាប្រធានដើម្បីដឹកនាំកសាងប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត» ៕


ចែករំលែក៖