ព័ត៌មានទាន់ហេតុការណ៍៖

បំបែកសំណុំរឿងប៉ុនប៉ងមនុស្សឃាត សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តកំពង់​ស្ពឺ​ ៖​ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពប៉ុនប៉ងមនុស្ស​ឃាតដោយចេតនា​​ ​ដោយ​បានធ្វើ​សកម្មភាពយកពូថៅកាប់​ទៅលើជនរងគ្រោះ​ ជាច្រើនកន្លែង​ រងរបួស​ជាទម្ងន់​ នៅស្រុកភ្នំស្រួចកាលពីពេលថ្មីៗកន្លងទៅនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមទាំងដកហូតវត្ថុតាងពូថៅដៃ១ផង។

ក្រោយឃាត់ខ្លួនជនសង្ស័យឆ្លើយសារភាពថា មូលហេតុដែលខ្លួនប៉ុនវ៉ងសម្លាប់ជនរងគ្រោះព្រោះចង់ស្រាយគំនុំចាស់របស់ខ្លួន។

ការឃាត់ខ្លួននេះ ធ្វើឡើងថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ​ ឃួន ចាន់ ភេទប្រុស​ អាយុ​ ៦៣ឆ្នាំ មុខរបរ​ កសិកររស់នៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួចរីឯជនសង្ស័យឈ្មោះសៀង ឈឺន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។

ក្រោយឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា​ ខ្លួនពិតជាបានយកពូថៅកាប់លើជនងគ្រោះពិតប្រាកដមែន។ ខណៈជនរងគ្រោះជិះម៉ូតូខណ:ជនរងគ្រោះជិះម៉ូតូនៅតាមផ្លូវលំក្រាលគ្រួស​ក្រហម​ ត្រឡប់មកពីយកអាគុយសាក​ នៅ​ភូមិ​ កូនត្រុំ ឃុំត្រែង​ត្រយឹង​ ស្រុកភ្នំស្រួច​។

ជនសង្ស័យបន្តថា មូលហេតុនៃការចង់សម្លាប់ជនរងគ្រោះគឺ​ផ្ដើមចេញ​ពីគំនុំផ្ទាល់ខ្លួនរវាងជនរងគ្រោះនិងជនសង្ស័យយូថៃ្ងមក​ហើយ​ ។

ប្រភពសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះរបួសជាទម្ងន់ ត្រូវបានលោកមេឃុំ នគរបាលប៉ុស្តិ៍ដំបូករូង សាច់ញាត្តិក្រុមគ្រួសារជនរងគ្រោះធ្វើការបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ ភ្លាមៗ​ផងដែរ ជនរងគ្រោះរងរបួសជាច្រើនពូថៅ របួសដៃខាងឆ្វេង និងផ្ទៃមុខ ជាទំងន់។ជនសង្ស័យពេលធ្វើសកម្មភាពពាក់ម៉ាសរុំក្រម៉ាមុខទៀតផង។

បើទោះជាបែបនេះក្តី ដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការរង​ ជំនាញខេត្ដ​ ស្រុកបានបើកប្រតិបត្ដិការ​ស្រាវជ្រាវបន្ទាន់តាមចាប់មុខសញ្ញាសង្ស័យខាងលើបានម្នាក់ឈ្មោះសៀង ឈឺន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅ​ភូមិឃុំខាងលើហើយក៏បានដឹកជនសង្ស័យទៅចង្អុល​បង្ហាញវត្ថុតាង​ពូថៅ​ដៃដែលលាក់​ ទុកនៅក្នុងកេសក្រដាស​ សំបកឡាំងទឹក​សុទ្ធនៅកន្លែងតូបលក់ដូ​រ​ ផ្ទះជនសង្ស័យតែម្ដង។

ករណីខាងលើនេះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅ​ ការិ​.​ព្រហ្មទណ្ឌ​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់​ការតាមនិតិវិធី ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី​៤.០៣.២០១៨​ វេលាម៉ោង១៨.១០នាទី ឈ្មោះ​ ឃួន ចាន់ ភេទប្រុស​ អាយុ​ ៦៣ឆ្នាំ មុខរបរ​ កសិកររស់នៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច​ ត្រូវបានជនមិនស្គាល់អត្ដសញ្ញាណ​ ធ្វើ​សកម្មភាព​ស្ទាក់កាប់ជនរង​គ្រោះនៅចំណុចថ្លុកកក់ ខាងជើងភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច បណ្តាលឲ្យរងរបួសជាទំងន់ហើយត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ៕ សេនាស័ក្តិ


ចែករំលែក៖