ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពម៉ូតូមួយគ្រឿងម៉ាកZoomer X របស់នារីរងគ្រោះម្នាក់បានសម្រេច តែត្រូវបាននារីរងគ្រោះឃើញទាន់ ស្រែកថាចោរៗៗ និងស្របពេលសមត្ថកិច្ចជិះម៉ូតូល្បាតនៅក្បែរផង ក៏ជួយអន្តរាគមន៍ចាប់បានម្នាក់នៅកន្លែងកើតហេតុ និងបន្តចាប់បានម្នាក់ទៀតតាមក្រោយ ។
ក្នុងករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៥០នាទី ត្រង់ចំណុច បុរីពិភពថ្មីផ្ទះលេខ ០៦ ផ្លូវលេខ ០៧ ស្ថិនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា សុខនីន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរអ៊ុតសក់ មានទីលំនៅផ្ទះលេខ០៦ ផ្លូវលេខ០៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយឡែកជនសង្ស័យ០២នាក់ ដែលឃាត់ខ្លួនបាន ទី១.ឈ្មោះ ហេង គឹមហួរ ហៅ ទីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខម្តុំផ្សារសរឡា ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និង ទី២.ឈ្មោះ ខាក់ វាសនា ហៅ ខក ភេទប្រុសអាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិទ្រា១ សង្កាតស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងចាប់យក៖ ១,ម៉ូតូ ម៉ាក ZOOMER សេរីឆ្នាំ ២០១២ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1BO 6636 មាន លេខតួនិងលេខម៉ា ស៊ីន 5007762 មួយគ្រឿង , ២ និងប្រដសប់ប្រដាប្រើប្រាស់ ជក់គ្រឿងញៀនមួយចំនួន ។
សមត្ថកិច្ចបានបញ្ចាក់ប្រាប់ថា មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើគឺ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង ៥០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយក ម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ជិះម៉ូតូល្បាតក្នុងមូលដ្ឋានតាមផ្លូវក្នុងបុរីដល់ត្រង់ចំណុចបុរីពិភពថ្មី ផ្លូវលេខ០៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្របពេលនោះបានឃើញជនរងគ្រោះកំពុងតែស្រែកឆោឡោរថាចោរៗ កម្លាំងសមត្ថកិច្ច យើងក៏បានជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបាន០១នាក់រួមទាំងវត្ថុតាង ម៉ូតូម៉ាកខាងលើ(របស់ជនរងគ្រោះ) យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់ ។
បន្ទាប់មកសមត្ថកិច្ចយើងបានបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀត ឈ្មោះ ខាក់ វាសនា ហៅ ខក ត្រង់ចំណុចផ្ទះជួលគ្មានលេខស្ថិត នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ប្រដាប់ប្រដា ប្រើប្រាស់គ្រឿងញៀនមួយចំនួនយកមកសាកសួរបន្ត ។ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះ ជនសង្ស័យទាំង០២នាក់ខាងលើ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់តែម្តង ។
បច្ចុប្បន្នជនសងសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ