ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកយោធារុស្ស៊ីធ្លាក់នៅស៊ីរីស្លាប់៣០នាក់

ចែករំលែក៖

យ៉ាងហោចណាសក៏មានមនុស្ស៣៩នាក់ស្លាប់ ក្រោយពេលយន្តហោះដឹក យោធារុស្ស៊ីបានធ្លាក់ពេលចុះចតនៅទីតាំងទ័ពអាកាស Khmeimim ប្រទេសស៊ីរី។

តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្តហោះដឹក ជញ្ជូនយោធា An-26 បានធ្លាក់នៅវេលា ម៉ោង១២ថ្ងៃទី៦ ខែមីនា នៅពេលយន្តហោះនេះចុះចតនៅក្នុងអាកាសយានដ្ឋាន Khmeimim ប្រទេសស៊ីរី។ គ្រោះថ្នាក់ខាងលើបណ្តាលឲ្យអ្នកដំណើរនៅលើយន្តហោះទាំង ៣៩នាក់ស្លាប់។

ជនរងគ្រោះស្លាប់នៅក្នុងគ្រោះថ្នាក់ ខាងលើ មាន ទាហានរុស្ស៊ី២៧នាក់ ក្នុង នោះមាន មន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបផងដែរ។ អាកាសយានិកបញ្ជាយន្តហោះខាងលើមានបទពិសោធន៍ ហោះហើររហូត ដល់ទៅ៣ពាន់ម៉ោង។

យន្តហោះដឹកអ្នកដំណើរ An-26 ធ្លាក់នៅចម្ងាយពី ទីតាំងទ័ពអាកាស Khmeimim ប្រមាណ៥០០ម៉ែត្រ។តាម របាយការណ៍ជាបឋមបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺដោយសារតែខុសបច្ចេកទេស។

យន្តហោះ Antonov ផលិតនៅក្នុង សម័យសហភាពសូវៀត អំឡុងឆ្នាំ១៩៦០ ជាយន្តហោះដឹកជញ្ជូនយោធា។ យន្តហោះ ប្រភេទនេះមានប្រមាណ៤៥០គ្រឿង កំពុងដំណើរការ ភាគច្រើនស្ថិតនៅក្នុងជួរ កងទ័ព។

យន្តហោះរុស្ស៊ី ជាច្រើនគ្រឿង បាន ធ្លាក់នៅក្នុងប្រទេសស៊ីរី ពេលទៅចូលរួមនៅក្នុងសង្គ្រាមប្រឆំាងភេរវកម្ម និងយន្ត ហោះមួយចំនួន ក៏បានធ្លាក់ ក្រៅពីប្រទេស ស៊ីរីផងដែរ។

កន្លងមកឧទ្ធម្ភាគចក្រ មួយគ្រឿង ប្រភេទ Mi-24 របស់រុស្ស៊ីក៏ បានធ្លាក់ នៅជិតអាកាសយានដ្ឋានយោធា Hama ប្រទេសស៊ីរីដែរនៅថ្ងៃទី៣១ ខែធ្​នូ​ ឆ្នាំ ២០១៧។ គ្រោះថ្នាក់នោះបណ្តាលឲ្យ អាកាសយានិក២នាក់ស្លាប់៕ ម៉ែវ សាធី


ចែករំលែក៖