ភ្នំពេញ៖ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ ។នេះជាការលើកឡើងរបស់លោក នេត សុីថុន អធិការនគរបាលខណ្ឌ៧មករា នៅក្នុងឱកាសអញ្ជើញជួសំណេះសំណាលជាមួយបងប្អូននារី ជាមន្ត្រីនគរបាលក្នុងខណ្ឌ៧មករាផងដែរ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ នឹងថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៨នេះ ដែលប្រារពឡើងនៅអធិការនគរបាលខណ្ឌ៧មករាតែម្តង។ដើម្បីអបអរសាទរ ខួបលើកទី១០៧ ទិវា អន្តរ ជាតិ នារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បី អភិវឌ្ឍន៍ជាតិ ។
លោក នេត សុីថុន អធិការនគរបាលខណ្ឌបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ ដែលបានស្តែងឡើងតាមរយៈសមត្ថភាពដឹកនាំរបស់នារី ជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋនិងឯកជន ជាពិសេសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានចូលរួមចំណែកលើកកម្ពស់សិទ្ធិនារី និងកុមារយ៉ាងសំខាន់ ក្នុងការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ការធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការយកចិត្តទុកដាក់លើទុរគតជន និងក្មេងកំព្រា ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។
ក្នុងឱកាសនោះដែរ លោកអធិការនគរបាលខណ្ឌ៧មករា ក៍មានបតិផ្តាំផ្ញើរដល់បងប្អូនជាស្ត្រីនគរបាលទាំងអស់សូមកុំជឿនៅការញ៉ុសញុងរបស់អ្នកដែលចង់បំផ្លាញ់សន្តិភាពដែលមិនងាយរកបានក្រោមការដឹកនាំរបស់ សម្តេច តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់លោកអធិការបានផ្តល់ជួនវត្ថុអនុស្សាវរយីដល់មន្ត្រីនគរជាស្ត្រីមួយចំនួននិងថវិការផ្ទាល់ខ្លួនក្នុងម្នាក់ៗចំនួន៥មុឺនផងដែរ៕ ស រស្មី