ព័ត៌មានទាន់ហេតុការណ៍៖

៤ឆ្នាំហើយយន្តហោះ MH370 និងអ្នកដំណើរ២៣៩នៅឯណា?

ចែករំលែក៖

នៅថ្ងៃទី៨ ខែមីនា ជាថ្ងៃនៃសោកនាដកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី អ៊ែរឡាញដោយសារតែ បានបាត់បង់យន្ត ហោះដឹកអ្នកដំណើរ MH 370 ដោយមាន អ្នកដំណើរ និងក្រុមពហុនិការហូតដល់ ទៅ២៣៩នាក់ មកទល់ពេលនេះគឺ៤ឆ្នាំ ហើយមិនទាន់រកឃើញនៅឡើយ បើទោះបីពិភពលោកមានការរីកចម្រើនលើបច្ចេកវិទ្យារុករកយ៉ាងណាក្តី។ យន្តហោះ MH 370 នៅតែជាចម្ងល់ និងសំណួរជាច្រើន ពាក់ព័ន្ធនឹងយន្តហោះខាងលើ។

ជើងហោះហើរ MH370 បានបាត់ខ្លួន ដោយអាថ៌កំបាំង ហើយវាបានក្លាយជាសោកនាដកម្មដ៏ធំមួយ នៅក្នុងវិស័យអាកាស ចរណ៍ស៊ីវិល ហើយមកទល់ពេលនេះ ក៏ ពុំទាន់មានការបញ្ជាក់ពីមូលហេតុបាត់ខ្លួននេះដែរ បើទោះជាបំណែកយន្ដហោះជាច្រើនត្រូវបានគេប្រទះឃើញក៏ដោយ។

យ៉ាងណាក៏ដោយក្រុមអាជ្ញាធរម៉ាឡេស៊ី មិនបានបោះបង់ចោលក្ដីសង្ឃឹមឡើយ ជាក់ស្ដែងកាលពីថ្ងៃទី១១ ខែមករា រដ្ឋមន្ត្រី ដឹកជញ្ជូនម៉ាឡេស៊ី លោក លីវ តុងឡៃ (LiowTiong Lai) បានប្រកាសថា ទីក្រុង កូឡាឡំពួរបានឈានដល់កិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិកផ្នែករុករក ដើម្បី បន្តប្រតិបត្តិការស្វែងរកយន្ដហោះដែល បាត់ខ្លួននេះ។

គួររំលឹកថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤ ជើងហោះហើរ MH370 ដឹកអ្នក ដំណើរ និងក្រុមសហសេវិក ២៣៩នាក់ ភាគច្រើនជាជនជាតិចិន បានបាត់ចេញ ពីប្រព័ន្ធរ៉ាដា ក្រោយហោះចេញពីទីក្រុង គូឡាឡំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង៕ ម៉ែវ សាធី


ចែករំលែក៖