ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តបន្ទាយមានជ័យបានរងគ្រោះដោយខ្យល់កន្រ្តាក់ទៀតហើយបណ្តាលឲ្យខូចខាតផ្ទះ និងសាលារៀនសរុប៤០ខ្នង នៅស្រុកថ្មពួក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រយៈពេល២ថ្ងៃនេះខេត្តបន្ទាយមានជ័យបានរងគ្រោះឥទ្ធិពលដោយខ្យល់កន្រ្តាក់ផ្ទះប្រជាពលរដ្ឋ និងសាលារៀនសរុប៤០ខ្នងទៀតហើយនៅស្រុកថ្មពួក បានរងការខូចធ្ងន់ និងស្រាល ក្នុងនោះផ្ទះរងការខូចខាត៣៩ខ្នងចំណែកសាលារៀនរងការខូចខាត១ខ្នង បន្ទាប់ពីខ្យល់កន្រ្តាក់ទើបតែបានបំផ្លាញផ្ទះប្រជាពលរដ្ឋ និងសាលារៀនសរុប១១ខ្នងនៅស្រុកម៉ាឡៃរួចហើយនោះ ។

ហេតុការណ៍ខ្យល់កន្រ្តាក់ បានកើតឡើងកាលពី វេលាម៉ោងម៉ោង៥ និង៣០នាទីល្ងាចថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិសាស្រ្តឃុំ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍ពីស្រុកថ្មពួកឲ្យដឹងថា ខ្យល់កន្ត្រាក់នោះបានបក់បោកយ៉ាងខ្លាំលាយឡំ និងផ្គ រន្ទះដោយបង្កឲ្យប៉ះពាល់ចំនួន៤ភូមិ ក្នុងឃុំគោករមៀតនោះ ១,ភូមិតាម៉ាំង២៨ខ្នង ធ្ងន់៥ខ្នង មធ្យមខ្នង ស្រាល ១៨ខ្នង ២,ភូមិបឹងតាស្រី១០ខ្នង ស្រាល៥ខ្នង ធ្ងន់៥ខ្ន៣,ភូមិប្រាំមិនា១ខ្នង ស្រាល និង៤,ភូមិគោករមៀ១ខ្នង និង សាលារៀន១ធ្ងន់ របើកមួយចំហៀង ។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ខ្យល់កន្ត្រាក់នោះមិនបង្កឲ្យរងការគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះឡើយ ។ អាជ្ញាធរ និងសមត្ថកិច្ចបាន និងកំពុងចុះជួយអន្តរាគមន៍ដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្រ្តាក់នោះហើយ ។

សូមបញ្ជាក់ថា រយៈពេល២ថ្ងៃចុងក្រោយនេះខេត្តបន្ទាយមានជ័យបានរងគ្រោះខ្យល់កន្រ្តាក់ប៉ះពាល់ទៅលើស្រុកចំនួន២គឺស្រុកម៉ាឡៃ និងស្រុកថ្មពួក ក្នុងនោះបានបង្កឲ្យផ្ទះប្រជាពលរដ្ឋសរុប៤៩ខ្នងរងការខូចខាតធ្ងន់ និងស្រាលចំណែកសាលារៀនរងការខូចខាត២ខ្នង ។ ខ្យល់កន្រ្តាក់បក់បោកចំខេត្តបន្ទាយមានជ័យក៏ត្រូវគេរាយការណ៍ឲ្យដឹងថា ខេត្តបន្ទាយមានជ័យនៅសល់តែមួយថ្ងៃទឿតប៉ុណ្ណោះ និងមានភាពស្ងប់ស្ងាត់ទៅវិញពីភ្លៀងកក់ខែចាប់បីថ្ងៃទី៦រហូតដល់ថ្ងៃទី៩មីនា នោះ ។

សេចក្តីរាយការណ៍ពីក្រសួងធនធានទឹកបាន ព្យា ករណ៍ឲ្យដឹងថាកម្ពុជា នៅក្នុងរង្វង់ខែមេសា ឧសភា និងមិថុនា ឆ្នាំ ២០១៨ កម្ពុជាអាចនឹងមាន បាតុភូត ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់កើតឡើងច្រើន ជា ពិសេសនៅតំបន់ទំនាបកណ្តាល ។ ក្រសួងធនធានទឹក និងឧត្តុនិយមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននោះផងដែរ ៕ សំ វិច្ឆិកា


ចែករំលែក៖