ខេត្តកំពង់ធំ៖ នៅថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថស្រុកបារាយណ៍ចំនួន១១នាក់ រថយន្តចំនួន២គ្រឿងដឹកនាំដោយ លោកអនុសេនីយ៍ឯក សេង សំមេបញ្ជាការរងអាវុធហត្ថស្រុក ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍។
តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ផ្លិច ហេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ។ ២ឈ្មោះ ឈួន រាន់ ភេទប្រុស រស់នៅភូមិជាមួយគ្នា ។
ក្រោយឃាត់ខ្លួន ដកហូត ថ្នាំញៀនប្រភេទម្សៅសក្រាមចំនួន២កញ្ចប់តូចនិងទូរស័ព្ទចំនួន២គ្រឿង វត្ថុតាងនិងជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅអាវុធហត្ថខេត្តកំពង់ធំ ៕ ប៊ុន រិទ្ធី