ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានបញ្ចូលជនសង្ស័យម្នាក់ ដែលបានដាក់ខ្សែភ្លើងបណ្ដាលឲ្យឆក់មនុស្សស្លាប់ ចន្លោះម៉ោង១២ និង១៣នាទី នៅចំនុចត្រពាំងឆ្ដោ កាលពីថ្ងៃទី៥ ខែមីនាឆ្នាំ២០១៨ មកសាលាដំបូងខេត្តកំពង់ធំហើយ ។
ជនសង្ស័យ ឈ្មោះយ៉ាន់ ម៉ក់ រស់នៅភូមិ សម្ព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានរាយខ្សែភ្លើងព័ទ្ធស្រែ ក្បែរស្រះឈូក ហើយបានឆក់ ជនរងគ្រោះជាប្រជាពលរដ្ឋម្នាក់ឈ្មោះ ហឹម ឡាង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ជនរងគ្រោះ រស់នៅភូមិប្រាសាទ ឃុំចំណាល ស្រុក ស្ទោង។
លោក យ៉ង សំ អធិការនគរបាលស្រុកស្ទោង បានឲ្យដឹងថាជនសង្ស័យខាងលើ បានបញ្ចាក់ថា (មូលហេតុដែលគាត់ដាក់ដាក់ខ្សែភ្លើងនេះព្រោះខឹងសត្វ កណ្ដុរកាត់ស្រូវគាត់អស់) មកដល់ថ្ងៃទី៨ ខែមីនា នេះ បានបញ្ចូលមកសាលាដំបូងខេត្តកំពង់ធំហើយ ក្រោយពីកសាងសំណុំរឿងរួច ដើម្បីសួរនាំបន្ដ និងចាត់វិធានការតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី