ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ៦នាក់ ទៅតុលាការ ក្នុងសំណុំរឿង២ផ្សេងគ្នាក្រោយពីសមត្ថកិច្ចបញ្ចប់នីតិវិធីសាកសួរួចមក ។ ការបញ្ជួននេះធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ។
សមត្ថកិច្ចប្រាប់ថា៖ ការបញ្ជួនជនសង្ស័យទាំង៦នាក់ទៅកាន់តុលាការនាព្រឹកនេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋាននាពេលកន្លងមកហើយបានបញ្ចប់នីតិវិធីសួនាំរួចរាល់ ។
នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំ៦នាក់នេះ កម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានឃាត់ខ្លួននាពេលកន្លងមក ដោយការឃាត់ខ្លួននេះ បន្ទាប់ពីកម្លាំងបានល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើស ដែលអាចកើតមាន ហើយបានឃើញជនសង្ស័យទាំងនេះក៏ឃាត់ខ្លួន ។ សមត្ថកិច្ចបញ្ជាក់ថា ក្នុងនោះមាន២ករណីផ្សេងគ្នា ទី១ ករណីរក្សាទុកសារធាតុញៀន ទី២ករណីប្រើប្រាស់គ្រឿងញៀន ។
អធិការនគរបាលខណ្ឌសែនសុខ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផង ពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗ ជាពិសេសក្រុមក្មេងស្ទាវៗ ដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕ តុង សីហា