ក្រុងព្រះសីហនុ៖ ប្រភពពត៍មានពីនគរបាលអោយដឹងថា កាលពីម៉ោងជិត៤ភ្លឺ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ លើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច មុខផ្ទះសំណាក់ឆ្នេរសមុទ្រ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក HIGHLANDER ពណ៌ ស្ករ ពាក់ស្លាកលេខភ្នំពេញ2AN-5644 បើកបរដោយឈ្មោះ LI BINJIAN ភេទ ប្រុស ឆ្នាំកំណើត 15-12-1994 ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E71165526 មុខរបរ បុគ្គលិកកាស៊ីណូវិទ័ររៀលប៉ារ៉ាដាយ ស្នាក់នៅក្នុងកាស៊ីណូភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ (មានកំរិតជាតិអាកុលចំនួន 0,94mg/L) មានអ្នករួមដំណើរម្នាក់ឈ្មោះ LI BINGYI ភេទ ប្រុស ឆ្នាំកំណើត 1993 ជនជាតិ ចិន មុខរបរ បុគ្គលិកកាស៊ីណូវិទ័ររៀលប៉ារ៉ាដាយ ស្នាក់នៅក្នុងកាស៊ីណូភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ (មានកំរិតជាតិអាកុលចំនួន 0,61mg/L) មានទិសដៅពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្ពោះទៅ ផ្សារលើ លុះដល់ចំណុចខាងលើក៏បានបុកពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA TODAY ពណ៌ ផ្កាឈូក គ្មានស្លាកលេខ ជិះគ្នាចំនួន ០២នាក់ ( ស្រីម្នាក់ )ជាជនជាតិ ចិនដូចគ្នា មិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីស្របគ្នាបណ្ដាលឲ្យស្លាប់ស្រ្តីរូបនោះ ភាគីខាងម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងនោះសាកសពសមត្ថកិច្ចបានយកទៅតំកល់រក្សាទុកនៅវត្តឥន្ទញ្ញាណហៅវត្តក្រោម ចំណែកមនុស្សប្រុសម្នាក់ អ្នកបើកបរម៉ូតូ រងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព។
ចំណែកអ្នកបើកបររថយន្តសមត្ថកិច្ចជំនាញបានឃាត់ខ្លួនបណ្តោះអាសន្នដើម្បីចាត់ចែងតាមនិតិវិធីច្បាប់ រីឯវត្ថតាងរថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ ឆ្លាម សមុទ្រ