ព័ត៌មានទាន់ហេតុការណ៍៖

នីកូ ប្រឹងប្រជែងកូនប្រុស លោក ព្រាប សុវត្ថិ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបញ្ចេញបទចម្រៀង “ថ្ងៃបែកគ្នា”ដំបូងភ្លាមលើទ្រនំហង្សមាសតារាចម្រៀងតារាចម្រៀង ណុប សម្បត្តិ នីកូ ហៅ នីកូ បានធ្វើឲ្យទស្សនិកជន ពិសេសអ្នកគាំទ្រជាច្រើនពេញចិត្តខ្លាំង ។ ពេញចិត្តព្រោះតែបទចម្រៀងនេះ ចាក់ដោតចំបេះដូងអ្នកគាំទ្រ ពិសេសក្រុមយុវវ័យដែលកំពុងប្រជែងអ្នកចំណូលថ្មីគឺកូនប្រុសលោក ព្រាប សុវត្ថិ នោះដែរ ។

នីកូ លេចធ្លោខ្លាំងគ្រាដែលជ្រកកោននៅផលិតកម្មM និងចាប់ដៃជាមួយពេជ្រសូលីកាតែនៅពេលដែលអ្នកចម្រៀងរូបនេះទៅសាន់ដេធ្វើឲ្យនីកូ នៅទ្រឹង ព្រោះមិនអាចប្រជែងជាមួយ ខេមរៈ សិរីមន្ត, ឆាយ វីរៈយុទ្ធ និងនាយ ចឺម បាននោះទេ ប៉ុន្តែក៏មិនមែនបានន័យថា នីកូ ធ្លាក់ដល់ចំណុចហៅលែងលឺដែរ ។

ក្រោយបានក្លាយទៅជាតារាចម្រៀងផលិតកម្មរស្មីហង្សមាសបន្ទាប់ពីមានជំនួយពីបងប្រុសបង្កើតណុបប៉ាយ៉ារិទ្ធនិងក្រោយ ព្រាប សុវត្ថិ យកកូនប្រុសទាំង៣ចូលហង្សមាសដែរនោះ ។

មានការលើកឡើងកន្លងទៅថាការផ្លាស់ចូលទ្រនំថ្មីរបស់ នីកូ នេះហាក់ពិបាកប្រជែងជាមួយតារាម្ចាស់ពានខ្លាំងៗនៅហង្សមាសហើយ នីកូ ចាញ់ប្រៀបទាំងកូនប្រុសលោក ព្រាប សុវត្ថិ ដែលរៀបចំប្រកាសដោយបើកចំហរនោះ ។

បើកឆាកបទដំបូងភ្លាមបទ កែវភ្នែក របស់កូនប្រុសលោកព្រាប សុវត្ថិ ទាំងបីមានចំនួនអ្នកចូលទស្សនាលើបណ្តាញ Youtube ដល់ជាង៤លានដង ប៉ុន្តែចំនួនអ្នកចូលទស្សនាបានថយមកវិញនៅបទបន្ទាប់របស់ពួកគេ ។ ក្រោយបញ្ចេញបទចម្រៀងមិនបានប៉ុន្មានថ្ងៃផង បទចម្រៀងរបស់លោក នីកូ គឺបទ ថ្ងៃបែកគ្នា ផ្ទុះការគាំទ្រខ្លាំង ។

ប្រសិនបើគេក្រឡេកមើលលើចំនួននៃការចូលមើលរបស់អ្នកគាំទ្រលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចំនួនអ្នកចូលទស្សនាបទចម្រៀងថ្មីនេះ មានប្រមាណជាងកន្លះលានដង ខណៈដែលដែលបទចម្រៀងដដែលនេះ មានការចូលទស្សនាលើYoutube ចំនួនជិតមួយលានដង ។

បន្ថែមលើបទមនោសញ្ចេតនា នីកូ បន្តចេញបទញាក់កន្ត្រាន់អារម្មណ៍បែបបែកស្លុយ រាំចូក ធ្វើឲ្យ មុខមាត់តារារូបនេះកាន់តែហក់ឡើងនៅទ្រនំថ្មីនេះ ។

ទោះបីជាលេចធ្លោរគួរកក់សម្គាល់តារាចម្រៀងរូបនេះនឹងត្រូវប្រកួតប្រជែងជាមួយកូនប្រុលលោក ព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និង សុវត្ថិ មុនីវណ្ណ ទៅថ្ងៃមុខទៀត ។ នៅហង្សមាស នីកូ ក៏ត្រូវជួបជាមួយម្ចាស់ពាន The Voice Cambodia រដូវកាលទី២គឺ ថែល ថៃ, ម្ចាស់ពាន Cambodian Idol រដូវកាលទី១ នី រតនា និងម្ចាស់ពាន I am A Singer Cambodian ដួង វីរៈសិទ្ធ ផងដែរ ៕ វឌ្ឍនា


ចែករំលែក៖