ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្ញើសារតាមហ្វេសប៊ុក តាមបណ្តាញសង្គមហ្វេសប៊ុកដូចខាងក្រោម៖
«សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជួបតែសេចក្តីសុខ សំណាងល្អ ព្រមទាំងបានសប្បាយរីករាយនៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា។ ចំពោះធាតុអាកាសក្តៅបែបនេះ សមុទ្រគឺជាទីជម្រើសដ៏ល្អ។
នៅរសៀលថ្ងៃនេះដែរ ខ្ញុំនឹងទៅចូលរួមពិធីបុណ្យទន្លេនៅខេត្តកណ្តាល។ សូមអញ្ជើញបងប្អូនចូលរួមកំសាន្តសប្បាយទាំងអស់គ្នា។ ដើម្បីសុវត្ថិភាព សូមបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា» ៕