ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តខណ្ឌ នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង ១៩: ០០ ដល់ម៉ោង ២១:០០នាទី គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដាក់កម្លាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹងបន្តឹងច្បាបចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវសម្តេចជាស៊ីម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានកំលាំងសរុបចំនួន ៣៩ នាក់ ក្នុងនោះមន្រ្តីសាលាខណ្ឌ ០៦ នាក់ នគរបាលខណ្ឌចំនួន ១៧ នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ០៩ នាក់ កំលាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ០៧ នាក់ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១៧៣ គ្រឿង ដោយពុំមានបទល្មើសអ្វីកើតមានឡើយ៕ តុង សីហា