ភ្នំពេញ ៖ បុរសម្នាក់ដែលចង ក សម្លាប់ខ្លួននៅលើដើមជ្រៃ ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋដើរបាញ់សត្វនៅពេលយប់ កាលពីវេលាម៉ោង១២និង២០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅវាលស្រែ ខាងក្រោយសាលាសង្កាត់ជើងឯក ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ នោះ នៅព្រឹកថ្ងៃដដែល ខាងសមត្ថកិច្ចមូលដ្ឋានបានដឹងរឿងពិតហើយ គឺបុរសរងគ្រោះខាងលើ តូចចិត្តសុំប្រពន្ធជុំគ្នាវិញមិនបាន ក៏គិតខ្លីដើរទៅចង ក សម្លាប់ខ្លួន ហើយបានបន្សល់ទុកលិខិតបណ្ដាំជូនប្រពន្ធ និងឪពុកម្ដាយ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ កែប ឆៃ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះម្ដាយ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើត នៅភូមិឈ្នះជ័យលើ ឃុំរាធ័រស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ និងប្រពន្ធមានឈ្មោះ ប៉ក់ សិឡា អាយុ២៩ឆ្នាំមុខរបចុងភៅស្នាក់នៅភូមិឫស្សីសង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
បើតាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធបានឲ្យដឹងថា៖ រូបគាត់និងជនរងគ្រោះបានរៀបការអស់រយះពេលជាច្រើនឆ្នាំមកហើយ រួមទាំងមានកូនស្រីអាយុ៦ឆ្នាំម្នាក់នៅក្នុងបន្ទុកទៀតផង ហើយមួយរយៈក្រោយនេះពួកគាត់បានបែកគ្នា ហើយនៅប៉ុន្មានថ្ងៃមុនកើតហេតុ គាត់(ជនរងគ្រោះ) បានតេមកសុំជុំគ្នាវិញ តែរូបគាត់មិនព្រម ពេលនោះជនរងគ្រោះបាននិយាយថា ចង់ឃើញខ្ញុំស្លាប់មែន ចឹងចាំយកសពខ្ញុំទៅធ្វើបុណ្យផង តែគាត់មិននឹកស្មានថាប្ដីធ្វើដល់ថ្នាក់ហ្នឹងនោះទេ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ឆ័យលើសាកសពក៏សន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ។ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តសំបួរមាស ។
គួរបញ្ចាក់ផងដែរថា កាលពីវេលាម៉ោង១២និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ មានបុរស២ពីរនាក់បងប្អូន បានដើរបាញ់សត្វ នៅម្តុំវាលស្រែ ខាងក្រោយ សាលាសង្កាត់ជើងឯក ខណះពួកគាត់ដើរមកដល់ ក្រោមដើមជ្រៃខាងលើ ចំទីតាំងខាងលើ ក៏បានបញ្ចាំងពិល ឆ្លុះដើម្បីរកមើលសត្វ ស្រាប់តែប្រទះឃើញ សពបុរសខាងលើ ចង ករ និងខ្សែរលួស ថ្ពួកជាមួយនិង ក្រាម៉ា ផុតជើង ពីដី ប្រហែល ១ម៉ែត្រកន្លះ ស្លាប់បាត់ទៅហើយ ។ សាក្សីបានបន្តទៀតថា បន្ទាប់ពីប្រទះឃើញ សាកសពបែបនេះ ពួកគាត់២នាក់ បងប្អូន ភ័យស្លន់ស្លោរ បាននាំរត់យកព្រះអាយុស រហូតមកដល់ផ្ទះវិញ រួចហើយពួកគាត់ក៍បាន តេទូរសព្ទ័ ផ្តល់ដំណឹងទៅដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យមើលកន្លែងកើតហេតុ ៕ ភារ៉ា ដង្កោ