ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់របស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ នៅព្រឹកថ្ងៃអង្គារិ៍១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨

ចែករំលែក៖

ប្រសាសន៍សំខាន់របស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ នៅព្រឹកថ្ងៃអង្គារិ៍១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ

លោកទូតជប៉ុនប្រចាំកម្ពុជា បានព្យាយាមនិយាយភាសាខ្មែរយ៉ាងល្អ ខណៈដែលមនុស្សខ្មែរមួយចំនួនបាននិយាយភាសាជាតិរបស់ខ្លួនយ៉ាងរដិបរដុប គួរឱ្យជ្រេញ….!!!

សម្តេតេជោ ហ៊ុន សែន៖​ ការស្ថាបនារួចរាល់កំណាត់ផ្លូវជាតិលេខ១ គឺជាការរំដោះបាបកម្ម ដែលសម្តេចតែងតែស្តីឱ្យមន្ត្រីរឿងភាពយឺតយ៉ាវក្នុងការសាងសង់…..អ្នកដែលរំដោះបាបកម្មនោះ គឺជប៉ុន….!!!

សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីពេលនេះទៅចៅហ្វាយខេត្តកណ្តាល និងចៅហ្វាងក្រុងភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា នឹងលែងត្រូវមាត់ច្រើនដូចមុនទៀត ពាក់ព័ន្ធកំណាត់ផ្លូវជាតិលេខ១។

សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីកម្ពុជាទទួលបានសុខសន្តិភាពមក ជប៉ុន​គឺជាប្រទេសនាំមុខគេក្នុងការផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន៖​ ចាប់ពីពេលនេះទៅកម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការសាងសង់ស្ពានឆ្លងទន្លេដោយខ្លួនឯងហើយ…..!!! ដូនតាយើងអាចសាងសង់នគរវត្តបាន ហេតុអ្វីគ្រាន់តែស្ពានឆ្លងទន្លេយើងធ្វើមិនបាន????

សម្តេចតេជោ ហ៊ុន សែន៖​ មន្ត្រីត្រូវមើលផ្លូវ…ឃើញផ្លូវខូចខាតកន្លែងណា ត្រូវប្រញាប់ប្រញាល់ជួសជុលជាបន្ទាន់ កុំចាំគម្រោងធំៗគេមកធ្វើ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មី សូមប្រជាពលរដ្ឋកុំបើកបរលើសល្បឿនកំណត់ និងកុំផ្ទុកលើសទម្ងន់….!!!

សម្តេចតេជោ ហ៊ុន សែន៖​ ឡានតទ្រុង និងដឹកលើសទម្ងន់ គឺមិនលើកលែងឡើយ ហើយក៏គ្មានការបន្ធូរបន្ថយដែរ។ ការអនុវត្តនៅតែបន្ត ដោយមិនមានការលើកលែង និងអត់ឱនឱ្យឡើយ។ អាជ្ញាធរត្រូវទៅកន្លែងយានដ្ឋានតទ្រុងទាំងអស់ ត្រូវបិទចោលជាបន្ទាន់ មិនឱ្យមានសកម្មភាពល្មើសតទៅទៀតឡើយ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យមានវិធានការតឹងរឹងបន្ថែមទៀត​ពាក់ព័ន្ធការជិះបញ្ច្រាសផ្លូវនៅវិមានឯករាជ្យ(មុខផ្ទះនាយករដ្ឋមន្ត្រី)។
សកម្មភាពល្មើសជិះបញ្ច្រាសនៅតែបន្តមាន និងចាប់បានជារៀងរាល់ថ្ងៃ ហាក់មិនមានរៀងចាលឡើយ គ្រាន់តែថយចុះបន្តិច។

សម្តេចតេជោ ហ៊ុន សែន៖ សូមស្គាល់ខ្មែរឱ្យច្បាស់ បើមិនច្បាស់ពីខ្មែរទេ គឺមិនអាចធ្វើអ្វីបាននៅខ្មែរឡើយ….!!!

សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដោយគ្មានការកែប្រែ(16-18 ខែមីនា ឆ្នាំ២០១៨)។ សម្តេចតេជោ ហ៊ុន សែន «ឱ្យតែមានបញ្ហាចឹង គឺទៅឱ្យឆាប់»។

សម្តេចតេជោ ហ៊ុន សែន៖​ ប្រជាពលរដ្ឋខ្មែរ ត្រូវតែធ្វើជាម្ចាស់នៃវាសនាប្រទេសរបស់ខ្លួន យើងមិនអាចឱ្យបរទេសណា មកធ្វើជាម្ចាស់នៃខ្មែរឡើយ។

សម្តេចតេជោ ហ៊ុន សែន «មានបរទេសខ្លះ យកញញួរមកវាយលើក្បាលយើងហើយ បែរជាមកទាមទារឱ្យយើងសងថ្លៃខូចខាតញញួរគេថែមទៀត….!!!»

សម្តេចតេជោ ហ៊ុន សែន៖ គេថា ហ៊ុន សែន មានទស្សនវិស័យវែងឆ្ងាយ….ហើយគេថាមកពី ហ៊ុន សែន ប្រើកែវភ្នែកជប៉ុន….!!! ខ្ញុំសូមសរសើរដោយស្មោះ កែវភ្នែកជប៉ុនពិតជាល្អមែន…..ពីមុនខ្ញុំដោះលាងគ្រាប់ភ្នែកមួយថ្ងៃ ៤-៥ ដង តែពេលនេះ រយៈពេល១អាទិត្យ ខ្ញុំដោះលាងតែម្តងឬ២ដងទេ។

សម្តេចតេជោ ហ៊ុន​ សែន៖ ជំនួយរបស់ជប៉ុន គឺផ្តល់ឱ្យក្រុមហ៊ុនជប៉ុន និងដេញថ្លៃនៅប្រទេសជប៉ុន។ នាយករដ្ឋមន្ត្រីគ្រាន់ទៅបើកការដ្ឋានស្ថាបនា និងដាក់ឱ្យប្រើប្រាស់ប៉ុណ្ណោះ យើងមិនបានកាន់លុយជំនួយជប៉ុនសូម្បី១ ៛៛៛៛….!!!


ចែករំលែក៖