ព័ត៌មានទាន់ហេតុការណ៍៖

សិប្បកម្មកែឆ្នៃឈើខុសច្បាប់នៅខណ្ឌជ្រោយចង្វាមួយកន្លែងមានបីទីតាំងត្រូវបានគណៈបញ្ជាការឯកខណ្ឌសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញឆែកឆេររឹបអូសឈើមួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖សិប្បកម្មកែឆ្នៃឈើខុសច្បាប់ នៅដីឡូតិ៍មួយកន្លែងមាន៣ទីតាំងត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វា ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញដឹកនាំដោយលោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចុះឆែកឆេររឹបអូសបានឈើមិនទាន់កែឆ្នៃមួយចំនួន ។

ប្រតិបត្តិការណ៍នេះធ្វើឡើងកាលព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិ៣សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយក្នុងប្រតិបត្តិការឆែកឆេរនេះបានរឹបអូសយកឈើដុលមួយចំនួនធំ និងម៉ាសុីនកែឆ្នៃឈើ (ម៉ាសុីនតាប)ចំនួន២ យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ។

នៅក្នុងសិប្បកម្មទាំង៣នោះមាន២ទីតាំងគឺទីតាំងD និងទីតាំងEជាប្រភេទសិប្បកម្មកែឆ្នៃនិងទីតាំងAជាប្រភេទសន្ធិ ដែលមាន ទី១ឈ្មោះ អុិត ចាន់ ទី២ឈ្មោះ សំគឹមសេង និងទី៣របស់ឈ្មោះ សាន គន្ធី ហើយសុទ្ធតែជាសិប្បកម្មខុសច្បាប់ទាំងអស់ ។

ក្នុងការចុះឆែកឆេរទីតាំងសិប្បកម្មទាំង៣នោះ គេរកឈើអារ ប្រភេទបេង ប្រភេទធ្នង់និងឈើលេខ១មួយចំនួនធំ ហើយសិប្បកម្មនីមួយៗ បានរត់ការសុំខ្នងគ្រាក់ៗខាងលើអន្តរាគមន៍សម្បើមណាស់ធ្វើឱ្យសមត្ថកិច្ចពិបាកក្នុងការយ៉ាងខ្លាំង ហើយថា តើការសុំអន្តរាគមន៍ពីសំណាក់ម្ចាស់ឈើមានប្រសិទ្ធភាពដែរឬយ៉ាងណា ៕ ជ្រោយពេជ្រ


ចែករំលែក៖