ខេត្តកំពង់ឆ្នាំង៖ ឈើក្រញូង៧១២ដុំ ស្មើនិង១៤២៤គីឡូក្រាម ដឹកឆ្លងកាត់ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់បាន ខណះដែលរថយន្តដឹកឈើបែកកង់ទៅមុខលែងរួច ។
ហេតុការបង្ក្រាបបានរថយន្តខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩និង១នាទីយប់ថ្ងៃទី១២មីនា២០១៨ម្សិលមិញ ត្រង់ចំណុចភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។
រថយន្តដឹកឈើ ដែលត្រូវបានកងរាជអាវុធហត្ថបង្ក្រាបបាន ម៉ាកបាឡែន ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-7394 បើកបរទិសដៅពីជើងទៅត្បូង ។
មន្ត្រីកងរាជអាវុធហត្ថខេត្ត ចេញល្បាតតាមផ្លូវជាតិលេខ៥ បានប្រទះឃើញរថយន្តដឹកឈើមួយគ្រឿង បែកកង់មុខខាងឆ្វេង និងបានចូលលាក់ខ្លួនពីផ្លូវជាតិចំងាយប្រមាណជា១៥ម៉ែត្រភ្លាមៗនោះ បានរាយការជូនលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងសុំការអនុញ្ញាតិពីព្រះរាជអាជ្ញា ស្ទូចនាំយកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ខណះដែលរថយន្តបែកកង់ខាងឆ្វេងទុកចាំព្រឹកធ្វើការថ្លឹងនិងរាប់រួចប្រគល់អោយរដ្ខបាលព្រៃឈើរក្សាទុកក្នុងឃ្លាំង។ ដោយឡែករថយន្តនិងឈើត្រូវបានសមត្ថកិច្ចក៍សាងឯកសារបញ្ជូនទៅសាលាតំបូងខេត្តកំពងឆ្នាំងរងចាំធ្វើការដោះស្រាយតាមនិតិវិធី ។
គួរបញ្ជាក់ផងដែរថានៅចំណុចផ្លូវខ្វែងទិសគ្នាជាបនិងរបងសាលាខេត្តកំពង់ឆ្នាំងវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី១២មីនា២០១៨កើតមានរថយន្តដឹកឈើម៉ាកបាឡែនបុកគ្នាជាមួយរថយន្តម៉ាកព្រូសជារបស់អ្នកដើលេងមានទាំងកូនតូចជាមួយបណ្តាលអោយប៉ើងខ្ទប់និងដើមគគីទៅមុខលែងរួចហើយត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋតែមិនបណ្តាលអោយមានស្លាប់និងរងរបួសនោះឡើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការត្រួតពិនិត្យនិងនាំយករថយន្តទៅស្នងការនគបង្កទៅស្នងការនគបាលខេត្តកំពង់ឆ្នាងទុកចាំព្រឹកធ្វើការវាស់វែងរាប់និងប្រគល់អោយទៅសមត្ថកិច្ចរដ្ឋបាលព្រៃឈើនិងបានក៍សាងឯកសារបញ្ជូនទៅរដ្ឋាបាលព្រៃឈើរៀបចំដាក់ក្នុងឃ្លាំងខណះដែលរថយន្តដឹកឈើដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅយប់ខាងលើនេះមានដឹកឈើក្រញូង១៣៧៨គីឡូក្រាម ៕ ចន្ថា