ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿងបានបើកបុក រ៉ឺម៉កម៉ូតូមួយគ្រឿងធ្លាក់បណ្តាលឲ្យបុរសជា អ្នកបើកម៉ូតូរ៉ឺម៉ករងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ឯរថយន្តបានបើកគេចខ្លួនបាត់ ។
ឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃ អង្គារ ១២ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ៤ ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿង មិនស្គាស់ម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុហើយពេល មកដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងម៉ាកហុងដា វ៉េវ គ្មានស្លាកលេខ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យក្រឡាប់រ៉ឺម៉កធ្លាក់ថ្នល់ និងធ្វើឲ្យបុរសវ័យចំណាស់អ្នកបើកបរម៉ូតូរ៉ឺម៉កឈ្មោះ នាក់ សែម អាយុ៥១ឆ្នាំ មានទីលំនៅចំណុចកើតហេតុ រងរបួសធ្ងន់ (បាក់ជើង)។ ក្រោយពេលកើតហេត ជនរងគ្រោះត្រូវសមត្ថកិច្ច បញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនវាលរេញ ។ ឯអ្នកបើករថយន្ត មិនស្គល់ម៉ាកនិងស្លាកលេខ គេចខ្លួនបាត់ ៕ សហការី