ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលបានឲ្យ ដឹងថា បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ហុំ ស្មាន់ អាយុ៥៨ឆ្នាំ រស់នៅភូមិ កំពង់ឆ្នាំង១ ឃុំ-ស្រុកបវេល ខេត្តបាត់ដំបង ពីបទរំលោភស្ត្រីមានផ្ទៃពោះ៨ខែ អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងឃុំតាគ្រៃ ស្រុក កំរៀង ខេត្តបាត់ដំបង ។
មន្ត្រីដដែលបានបន្តថា បុរសជាម្ចាស់ ផ្ទះដែលរងការចោទប្រកាន់ថា បានចាប់ រំលោភស្ត្រីមានផ្ទៃពោះ៨ខែម្នាក់បាន សម្រេចគឺនៅពេលដែលស្ត្រីរងគ្រោះទៅសុំផ្ទះជនសង្ស័យស្នាក់បានមួយយប់។ ជនសង្ស័យត្រូវនគរបាលឃាត់ខ្លួនបន្ទាប់ពីស្ត្រីរងគ្រោះឈឺពោះ ហើយរត់ទៅមណ្ឌល សុខភាពដើម្បីឲ្យគ្រូពេទ្យពិនិត្យ ។
ការឃាត់ខ្លួនម្ចាស់ផ្ទះល្មោភកាមខាងលើនេះបានធ្វើឡើងនៅចំណុចស្ពានអូរ កញ្ចុះក្នុងភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុក បវេល ខេត្តបាត់ដំបងបន្ទាប់ពីស្ត្រីរងគ្រោះប្រាប់គ្រូពេទ្យ និងប្ដឹងសមត្ថកិច្ច។ ស្ត្រីរង គ្រោះបានអះអាងថា ពេលរូបគាត់កំពុងតែដេកលង់លក់ក្នុងមុងនៅលើផ្ទះរបស់ជនសង្ស័យស្រាប់តែម្ចាស់ផ្ទះរូបនេះបានបើកមុងចូលទៅចាប់រំលោភរហូតសម្រេច ទោះបីរូបគាត់សុំអង្វរថាគាត់មានផ្ទៃពោះ៨ខែហើយក្ដី ។
ស្ត្រីរងគ្រោះបានបន្តថា មុនពេលកើតហេតុរូបគាត់បានធ្វើដំណើរមកពីស្រុក កំរៀង។ លុះមកដល់ភូមិកើតហេតុក៏សុំខ្ទម គេនៅលើខ្នងទំនប់ស្នាក់នៅបាន២យប់។ ក្រោយមករូបគាត់បានចេញទៅសុំផ្ទះឈ្មោះ ហុំ ស្មាន់ ស្នាក់នៅមួយយប់ ប៉ុន្តែបែរជាជនសង្ស័យជាម្ចាស់ផ្ទះចាប់រំលោភ រូបគាត់ទៅវិញ ។
ស្ត្រីរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថ កិច្ចថា ក្រោយពីជនសង្ស័យចាប់រំលោភរួចធ្វើឲ្យរូបគាត់ឈឺពោះយ៉ាងខ្លាំងក៏រត់ទៅ មណ្ឌលសុខភាពទាំងយប់។ ពេលទៅដល់ មណ្ឌលសុខភាពគ្រូពេទ្យប្រាប់ថា មិនទាន់ ដល់ថ្ងៃកើតទេឲ្យត្រឡប់មកផ្ទះវិញទើប គាត់និយាយរឿងរ៉ាវប្រាប់គ្រូពេទ្យ ហើយ ប្តឹងសមត្ថកិច្ចតែម្តង ។
ជនសង្ស័យឈ្មោះ ហុំ ស្មាន់ បានសារ ភាពថា រូបគេពិតជាបានចាប់រំលោភស្ត្រីរងគ្រោះប្រាកដមែន ព្រោះរស់នៅម្នាក់ឯងយូរ ឆ្នាំហើយ។ យោងតាមចម្លើយសារភាពរបស់ ជនសង្ស័យសមត្ថកិច្ចបានសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕ ហេង នរិន្ទ្រ