ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជោគបើកម៉ូតូបុករថយន្តឡង់គ្រឺស័រស៊េរីទំពីក្រោយរងរបួសបែកក្បាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើកម៉ូតូមួយគ្រឿងជ្រុលចង្កូតទៅបុករថយន្តឡង់គ្រឺស័រស៊េរីមួយគ្រឿងពីក្រោយបណ្តាលឲ្យកាងរថយន្តជាប់ និងមូតូចំណែកម្ចាស់រងរបួសបែកក្បាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខវ៉តធើផាក តាមបណ្តោយផ្លូវសហពន្ធ័រស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សង់២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-3783 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូត ទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រឺស័រ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2L-8688 បើកបរដោយបុរសជនជាតិខ្មែរម្នាក់ រួមដំណើរ នឹងបុរសជនជាតិចិនម្នាក់ទៀត បើកនៅខាងមុខស្របទិសដៅគ្នាពីក្រោយចំផ្នែកខាងស្តាំពេញទំហឹង បណ្តាលឲ្យកាងរថយន្តជាប់ជាមួយកាងម៉ូតូខាងមុខ ចំណែកម្ចាស់ម៉ូតូរងរបួសបែក្បាលត្រូវបានរថយន្តសង្គ្រោះដឹងយកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សុខាសែនជ័យ

 


ចែករំលែក៖