ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើតេស្ត​រក​សារធាតុ​ញៀន​កម្មករ​ចំការ​ដូង​ប្រេង​ចំនួន​៩៦នាក់​ មាន​៣​នាក់​វិជ្ជមាន

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម​សេនីយ៍​ត្រី​ស៊ុន​ សុផាត​ស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ឲ្យដឹង​ថាៈ ដោយ​មាន​បទ​បញ្ជា​ និង​ការ​ណែនាំ​ របស់លោក ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨​ លោក​វរសេនីយ៍​ទោ​សួស​ សីលា​ នាយការិយាល័យ​នគរបាលប្រឆាំង​គ្រឿងញៀនខេត្ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ សហការជាមួយ​ នគរបាល​ស្រុកព្រៃនប់ ចុះ​ផ្សព្វផ្សាយ​ អប់រំ​ អំពីផលប៉ះពាល់​ នៃ​ គ្រឿញៀន​ ចំពោះ​បុគ្គលិក កម្មករ នៅរោងចក្រចំរាញ់ដូង ប្រេង មនោរម្យទី១ និង​ទី២​ នៅ​តំបន់​អន្លង់ក្រពើ​ ចំការ​ដូង​ប្រេង​របសឧកញ្ញាម៉ុង​ឫទ្ធី​ ស្ថិតនៅ​ភូមិ​មនោរម្យ​ ឃុំ​តានៃ​ស្រុក​ព្រៃនប់​ ។

បន្ទាប់​ពីបាន​ ផ្សព្វ​ផ្សាយ​ច្បាប់​គ្រឿងញៀន​ និង​ផល​ប៉ះពាល់​ នៃ​ការ​សេព​គ្រឿង​ញៀន​រួច​មក​ កម្លាំង​ជំនាញ​ បាន​ធ្វេី​តេស្ដ​ទឹក​នោម​ ចំពោះ​ បុគ្គលិក​កម្មករ​ចំនួន៩៦​នាក់​(ប្រុស) ដេីម្បី​រក​មេីល​អ្នក​សេពគ្រឿងញៀន ជា​លទ្ធផល​មាន​កម្មករបុរស ៣​នាក់​(វិជ្ជមាន)៕ ឆ្លាម សមុទ្រ


ចែករំលែក៖