ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ វេលាម៉ោង១៣ ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តបុកម៉ូតូ ច្រាស់ទិសគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅលើកំណាត់ ផ្លូវជាតិ៦ចំណុចលូ ភូមិពោខាវ ឃំុត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា(មូលហេតុជាបឋមរថយន្តមិនប្រកាន់ស្តាំ) រថយន្តម៉ាកប៉ាសឺរ៉ូ ពណ៌ស្លៃ ពាក់ស្លាកលេខភ្នំពេញ 2A7416 បេីកពីត្បូងទៅជេីងដោយឈ្មោះទេព តូនី ភេទប្រុស អាយុ74ឆ្នាំនៅភូមិរកាកោង ឃំុរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល(របួសធ្ងន់)បញ្ជូនទៅមន្ទីរពេទ្យ។

ចំណែក ម៉ូតូម៉ាក wave ពណ៌ខ្មៅ ស្លាកលេខគ្មានបេីកបរដោយឈ្មោះជឿន ជាង ភេទប្រុស 44ឆ្នាំនៅភូមិស្វាយព្រៃ ឃំុសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បេីកពីជេីងទៅត្បូង (ស្លាប់) ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។ ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង ធ្វើកំណត់ហេតុ និងប្រមូល វត្ថុតាងទាំងពីររក្សាទុកនៅអធិការដ្ឋាននរគបាលស្រុក សន្ទុក រង់ចាំការដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖