ខេត្តកំពង់ធំ៖ មានករណីហិង្សាដោយចេតនា នៅវេលាម៉ោង ២១និង១០នាទី ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅភូមិទឹកម្លាង ឃុំសណ្តាន់ ស្រុកសណ្តាន់ បណ្តាលអោយបុរសម្នាក់រងរបួសជាទម្ងន់។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបង្ករឡើងដោយជនសង្ស័យឈ្មោះ ម៉ិញ ណាន ហៅ ក្រាញ់ ភេទ ប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ជនសង្ស័យបានកាប់ទៅលើជនរងគ្រោះឈ្មោះ ជួន ទិត្យ ភេទ ប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ដូចគ្នា បណ្ដាលអោយត្រូវចំក្បាលចំនួន២កាំបិត និងដៃឆ្វេង១កាំបិតរងរបួសជាទម្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចចុះអន្ដរគមន៍ ចាប់ជនសង្ស័យ បានភ្លាមៗ រហូតដល់រសៀល ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី