ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ អគ្គិភ័យ បានឆាបឆេះរោងមហោស្រពអាណាចក្រអង្គរ នៅក្រុងសៀមរាប។
រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងផងដែរ។ រោងមហោស្រពនេះ ទើបនឹងកសាងរួចរាល់ថ្មីៗតែប៉ុណ្ណោះ មិនគួរណាពេលនេះត្រូវភ្លើងឆេះឡើយ ។
គេមិនទាន់ដឹងពីមូលហេតុបង្កឲ្យអគ្គិភ័យកើតឡើងនៅឡើយទេ ៕ ប៊ុនរិទ្ធី