ព័ត៌មានទាន់ហេតុការណ៍៖

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ San Mateo Colleges of Silicon Valley នៃ​សហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៨​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU)​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ San Mateo College​ of Silicon Valley នៃ​សាហរដ្ឋអាមេរិក​ ក្រោម​អ​ធិប​តី​ភាព​​លោក លី​ ឆេង​ អគ្គ​នា​យក​ប៊ែល​ធី​គ្រុប ​និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​​​​​​​​​​​​​​ និង​លោក​បណ្ឌិត​Jing Luan សា​កល​វិ​ទ្យា​ធិ​ការ​​ San Mateo Colleges of Silicon Valley នៃ​សាហរដ្ឋអាមេរិក​។

លោក​ លី​ ណា​វុឌ្ឍ​ អគ្គ​នា​យក​រង​ប៊ែល​ធី​ គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​រង​ទី​១​ នៃសា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​មាន​ប្រ​សា​សន៍​ថា​៖​ គោល​បំ​ណង​នៃ​ការ​ចុះ ​MOU ​នេះ​ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ភាព​ជា​ដៃ​គូ​អន្តរ​ជាតិ​ក៏ ដូច​ជា​ការ​ផ្លាស់​ប្តូរ​កម្ម​វិ​ធី​សិក្សា​ បទ​ពិ​សោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មកជាមួយនឹង​ កម្ម​វិ​ធី​ផ្លាស់​ប្តូរ​និ​សិ្សត​ និង​ទស្សន​កិច្ច​សិក្សា​ផ្សេងៗ​ តាម​រយៈ​ប៊ែល​ធី​ ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ ដែល​មាន​បម្រើ​សេ​វា​កម្ម​ធំៗ​ ចំ​នួន​ ០៣​ រួម​មាន​៖

១​.​បញ្ជូន​សិស្ស​-​និ​ស្សិតឆ្នើម​ប៊ែល​ធី​ ​និង​សិស្ស​និ​ទ្ទេស​A​ ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​តាម​រយៈ​អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី​ ឆេង

២​.​បញ្ជូន​សិស្ស​-​និ​ស្សិត​កម្ពុជា​ទូ​ទៅ​ទូ​ទាំង​ប្រ​ទេស ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​ ដោយ​ បង់​ថ្លៃ​សិក្សា​ និង​ការ​ចំ​ណាយ​លើ​ការ​ស្នាក់​នៅ​ផ្សេងៗដោយខ្លួនឯង

៣​.​បញ្ជូន​បុគ្គ​លិក​ និង​សិស្ស​-​និ​ស្សិត​ ទៅ​ធ្វើ​ទស្សន​កិច្ច​ក្រៅ​ប្រ​ទេស
តាម​រយៈ​ អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី​ ឆេង ​ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​សិស្ស​-​និ​ស្សិត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​ស​រុប​ ចំ​នួន​ ៨៤នាក់​ ក្នុង​នោះ​ ចក្រ​ភព​អង់​គ្លេស​ ១០​នាក់​ អា​មេ​រិក​ ០៤​នាក់​ សិង្ហ​បុ​រី​ ៣៩នាក់​ ចិន​ ០៩នាក់​ ថៃ​ ១១​នាក់​ កាណាដា​ ០១នាក់និង​ និ​ស្សិត​ អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១០​នាក់​ កំ​ពុង​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​។

លោក​ បាន​មាន​ប្រ​សា​សន៍​បន្ថែម​ថា​៖​ កន្លង​មក​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ចុះ​ MOU ​ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ល្បីៗ​នៅ​ក្រៅ​ប្រ​ទេស​ ចំ​នួន​៣២​ រួច​មក​ហើយ​រួម​មាន​៖

-​ទី​១​៖ ប្រ​ទេស​អង់​គ្លេស​ ចំ​នួន​៤​៖ ១​.​សា​កល​វិ​ទ្យា​ល័យ​ Regent’s University London ២​.​សា​កល​វិ​ទ្យា​ល័យ​ York Saint John ​៣​.​ម​ហា​វិ​ទ្យា​ល័យ​ Cambridge Tutors College​ ​និង​៤​.​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS។

-​ទី​២​៖ ស​ហ​រដ្ឋ​អា​មេ​រិក ​ចំ​នួន​៥​៖ ​១​.​ម​ហា​វិ​ទ្យា​ល័យ​ Shoreline Community College ​២​.​ Edmonds Community College ​៣​.​ Education First (EF) ​៤​. McGraw Hill Education ​និង​៥​.​ មជ្ឈមណ្ឌលតេស្តអន្តរជាតិ TOEFL&GRE​​។

-ទី៣៖ ប្រ​ទេស​សិង្ហ​បូ​រី ​ចំ​នួន​១​ គឺ​វិ​ទ្យា​ស្ថាន ​East Asia Institute of Management (EASB)។

-​ទី​៤​៖ ប្រ​ទេស​ចិន​ចំ​នួន​១០​៖១​.​សា​កល​វិ​ទ្យា​ល័យ ​Guangxi Medical ​២​.​Guangxi University of Foreign Languages ​៣.Guangxi University of Nationalities ​៤.Guilin University of Technology ​៥.Guilin University of​ Aerospace Technology ​៦.Guilin Institute of Tourism ​៧​.​Youjiang Medical​University for Nationalities ​៨​.​Guizhou Medical University ​៩​.​សា​កល​វិ​ទ្យា​ល័យ​ WUHAN ​និង​១​០​.​សា​កល​វិ​ទ្យា​ល័យ​ Guangxi Teachers Education។

-​ទី​៥​៖ ប្រ​ទេស​កូ​រ៉េ ​ចំ​នួន​៣​៖​ ១​.​អង្គ​ការ​សម្ព័ន្ធ​យុ​វ​ជន​អន្តរ​ជាតិ ​IYF ២​.​សា​កល​វិ​ទ្យា​ល័យ​ Sangmyung ​និង ​៣​.​សា​កល​វិ​ទ្យា​ល័យ​ SUNY KOREA INCHEON។

-​ទី​៦​៖ ប្រ​ទេស​ជប៉ុន​ ចំ​នួន​២​ គឺ​សា​កល​វិ​ទ្យា​ល័យ​ HOSEI ​និង​សា​កល​វិ​ទ្យា​ល័យ​ Fukui។
-​ទី​៧​៖ ប្រ​ទេស​ម៉ា​ឡេ​ស៊ី ​ចំ​នួន​២​៖ ​១​.​សាកលវិទ្យាល័យ Kuala Lumpur University ​និង​ ២​.​សា​កល​វិ​ទ្យា​ល័យ ​Taylor University។

-ទី៨៖ ប្រ​ទេស​ថៃ ​ចំ​នួន​៤​៖​ ១​.​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​២​.​សា​កល​វិ​ទ្យា​ល័យ​ Bangkok ​៣.University of the Thai Chamber of Commerce ​និង​ ៤​.​សា​កល​វិ​ទ្យា​ល័យ​ RAJAMANGALA។

ទី៩៖ ប្រទេសកាណាដា ចំនួន១៖ សាកលវិទ្យាល័យ Canada West
ថ្ងៃ​នេះ ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ ​បាន​ចុះ ​MOU​ បន្ថែម​មួយ​ទៀត​ជា​មួយ​​ San Mateo Colleges of Silicon Valley នៃ​សហរដ្ឋអាមេរិក​។

បន្ទាប់​មក​លោក​បណ្ឌិត​ Jing Luan ​សា​កល​វិ​ទ្យា​ធិ​ការ​ ​ San Mateo Colleges of Silicon Valley បាន​មាន​ប្រ​សាសន៍​ថា​៖​ លោក​ពិត​ជា​មាន​ក្តី​សប្បាយ​រីក​រាយ​ណាស់​ ដែល​សា​កល​វិ​ទ្យា​ល័យ​របស់​លោក​បាន​ចុះ​ MOU​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ ​ដែល​ជា​សា​កល​វិ​ទ្យា​ល័យ​មួយ​ដែល​មាន​កម្ម​វិធី​សិក្សា​ជា​​លក្ខណៈ​​អន្តរ​ជាតិ​ និង​ជា​គ្រឹះ​ស្ថាន​អប់​រំ​ឯក​ជន​មួយ​​ដែល​មាន​កេរិ៍្ត​ឈ្មោះ​ល្អ​ និង​ឈាន​មុខ​គេ​នៅ​កម្ពុជា​។​

ក្នុង​ឱ​កាស​នោះ​ដែរ លោក​​ លី​ ឆេង​ អគ្គ​នា​យក​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​មាន​ប្រ​សាសន៍​ថា​៖ ​ថ្ងៃ​នេះ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ចុះ​ MOU​ បន្ថែម​មួយ​ទៀត​ ជា​មួយ​នឹង​ ​ San Mateo Colleges of Silicon Valleyមក​ពីសហរដ្ឋអាមេរិក​។ ​ការ​ចុះ​ MOU​ នេះ ​សា​កល​វិ​ទ្យា​ល័យ​ទាំង​ពីរ​នឹង​ទ​ទួល​បាន​ភាព​ជា​ដៃ​គូ​យ៉ាង​ជិត​ស្និត​ និង​ការ​ស​ហ​ការ​គ្នា​យ៉ាង​ល្អ​រវាង​ថ្នាក់​ដឹក​នាំ ​បុគ្គ​លិក​ សាស្ត្រា​ចារ្យ​ និង​ជា​ពិ​សេស​ផ្តល់​ឱ​កាស​ជូន​ដល់​សិស្ស​-​និ​ស្សិត​កម្ពុជា​ឲ្យ​ទៅ​សិក្សា​នៅ​ទី​នោះ ​សំ​ដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​សិស្ស​-​និ​ស្សិត​ទ​ទួល​បាន​នូវ​​ចំ​ណេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹង​ និង​ជំ​នាញ​ ដើម្បី​អាច​ប្រ​កួត​ប្រ​ជែង​ក្នុង​ទី​ផ្សារ​ការ​ងារ​ជាតិ​ និង​អន្តរ​ជាតិ ​និង​ក្លាយ​ខ្លួន​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ទៅ​ថ្ងៃ​អ​នា​គត​។​

ជា​ទី​បញ្ចប់​ លោក​​ លី ឆេង​ និង​លោក​បណ្ឌិត​ Jing Luan ​​បាន​ចុះ​ MOU ​ ​និង​បាន​ប្រ​គល់​វត្ថុ​អនុ​ស្សាវ​រីយ៍​ ជូន​គ្នា​ទៅ​វិញ​ទៅ​មក​នា​ពេល​នោះ​ផង​ដែរ ៕ សរស្មី

 

 

 


ចែករំលែក៖