ភ្នំពេញ៖ តូបអាជីវករលក់ដូរក្នុងផ្សារច្បារអំពៅ ប្រមាណជា៧០០តូប ក្នុងចំណោមជាង១៤៤៧តូប ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋមិនក្រោមខ្ទង់រាប់ម៉ឺនដុល្លារនោះទេ រយៈពេលប្រមាណជិត១០ម៉ោង ទើបរលត់ដោយប្រើទឹកអស់ជាង២៥០ឡាន។ រីឯទំហំនៃការខូចខាតវិញ បើតាមការប៉ាន់ប្រមាណ។ នេះបើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា១១និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចតូបលក់ឥវ៉ាន ក្នុងផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា អគ្គីភ័យនេះគឺផ្ដើមចេញតូបលក់អង្កចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ដោយសង្ស័យផ្ទុះសេខ្សែភ្លើង រួចក៏ផ្ទុះកំប៉ុងហ្គាំសក្នុងតូប បណ្ដាលឲ្យឆេះរាលដាលដល់តូបផ្សេងៗជាច្រើនទៀតែម្ដង ហើយរហូតឆេះផ្សារអស់ស្ទើតែទាំងមូល ។
ក្នុងករណីអគ្គីភ័យនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់តាំងពីវេលាម៉ោង១១ និង៤០នាទីយប់ រហូតមកដល់ម៉ោងជិត៦ព្រឹកនៅតែមិនទាន់គ្រប់គ្រងស្ថានការបាននោះ ។ ដោយឡែកសមត្ថកិច្ចក៏មិនទាន់បញ្ជាក់បានដែរថា អស់ទឹកប៉ុន្មានរថយន្ត និងដោយសារមូលហេតុអ្វីដែលបណ្ដាលឲ្យឆាបឆេះនោះដែរ ។
ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យលើកនេះសមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកឆ្លងចរន្តអគ្គិសនី (ទុស្សេ) ម្តុំតូបឈាងខាងកើតផ្សារ បង្កជាអណ្តាតភ្លើងឆេះតូបតគ្នាៗឡើងយ៉ាងសន្ធោសន្ធៅតែម្ដង ។
ករណីនេះ បណ្ដាលឲ្យឆេះតូប និងសម្ភារៈលក់ដូរអស់ ចំនួន៦៤៦តូប ក្នុងចំណោម១៤៤៧តូប នៅក្នុងផ្សារដ៏ធំមួយនេះក្នុងហេតុការណ៍នោះដែរ មានវត្តមានរបស់លោក នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមមានកម្លាំងចម្រុះជាច្រើននាក់ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ ចូលរួមសហការយ៉ាងសកម្មផងដែរ ៕ ភារ៉ា ដង្កោ