ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង អស់គ្មានសល់ ម្ចាស់អំពាវនាវឲ្យអាជ្ញាធរជួយផង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អគ្គិភ័យបានឆេះផ្ទះស្ត្រីមេម៉ាយម្នាក់ អស់គ្មានសល់ គួរឲ្យអាណោចអាធ័មណាស់ គាត់សូមអំពាវវនាវដល់អាជ្ញាធរ ពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ និងសប្បុរសជនជិតឆ្ងាយ ក្នុង និងក្រៅប្រទេសមេត្តាជួយឧបត្ថមតាមសទ្ធារដល់រូបគាត់ផង ដែលមានទីលំនៅ ភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់បានចេញមកលេងផ្ទះអ្នកជិតខាង មិនបានដឹងថា ផ្ទះរបស់គាត់ឆេះនោះទេ ព្រោះគាត់បានពន្លត់ភ្លើង និងបិទប៉ារ៉ែតភ្លើងអស់ហើយ តែមិនដឹងហេតុអីបាន ភ្លើងឆេះមិនដឹងមូលហេតុ ក្រោយមកទើបមានបងប្អូនអ្នកភូមិ អូសទុយយោទឹកជួយពន្លត់ តែត្រូវភ្លើងនោះឆេះចង់អស់ទៅហើយ ក្រោយមក ទើបរថយន្តអគ្គិភ័យរបស់អធិការស្រុកមកដល់ តែអកុសលឆេះអស់គ្មានសល់អ្វីទេ ទោះបីរថយន្តអគ្គិភ័យមកដល់ក៏ជួយមិនបានអីដែរ។

តាមការបញ្ជាក់ពីមន្ត្រីនគបាលបាននិយាយថា ក្រោយពេលរថយន្តអគ្គិភ័យមកដល់ភ្លើងឆេះអស់ជាង៧០ភាគរយទៅហើយ ហើយរថយន្តក៏បានជួយពន្លត់ តែមួយរថយន្តទេ ភ្លើងក៏រលត់ទៅ ចំណែកម្ចាស់ផ្ទះ នោះមានឈ្មោះចាន់ ស៊ីដា អាយុ៦៤ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅម្នាក់ឯង ហើយផ្ទះដែលឆេះនោះមានទំហ៊ំ៦ម៉ែត្រគុណ៧ម៉ែត្រ ដំបូលប៉្រក់សង្កសី ធ្វើអំពីឈើ សម្ភារឆេះអស់ទាំងស្រុង ក្នុងនោះមានមាស២ជី និងលុយ៩០ម៉ឺនរៀលផងដែរ ៕ មាស សុផាត


ចែករំលែក៖