ព័ត៌មានទាន់ហេតុការណ៍៖

សាច់ញាតិនិងប្រជាពលរដ្ឋសំណូមពរឲ្យស្នងការខេត្តបើកការស៊ើបអង្កេតករណីស្លាប់របស់ព្រះចៅអធិការវត្តសំរោងមានជ័យ ( ហៅវត្តលាពាក្យ)

ចែករំលែក៖

ខេត្តកំពង់ធំ៖ ករណីស្លាប់របស់ព្រះតេជគុណ ឈាង លី ព្រះចៅអធិការវត្តសំរោងមានជ័យ ( ហៅវត្តលាពាក្យ) ដោយសារតែមានមន្ទិលសង្ស័យថា មិនមែនជាករណី ធ្វើអត្តឃាត ដោយសារតែមានចំណុចសង្ស័យជាច្រើនចំណុច ទើបសង្ស័យជាករណីឃាតកម្ម ទើបសាច់ញាតិបងប្អូន និងមហាជនចំណុះជើង វត្ត សំណូមពរឲ្យស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បើកការស៊ើបអង្កេតសារជាថ្មី នៅព្រឹកថ្ងៃទី ១៨ ខែមិនា ឆ្នាំ ២០១៨ដើម្បីរកយុត្តធម៌ឲ្យ ក៏ដូច ជាការអស់ចម្ងល់របស់ពុទ្ធបរិស័ទចំណុះជើងវត្ត ស្ថិតនៅក្នុងភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមការអះអាងរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថា ព្រះតេជគុណ ឈាង លី ជាព្រះចៅអធិការវត្តសំរោងមានជ័យ បានបួសអស់រយះពេល៣០ឆ្នាំមក និងជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋ ដែលបានបូជា ព្រះកាយស្ទើរមួយជីវិត ដើម្បីបំរើពុទ្ធសាសនា និងអាណាចក្រ នៅក្នុងវត្តព្រះតេជគុណ បានសាងសង់ព្រះវិហារ កុដ្ឋ សាលាឆាន់ ក្លោងទ្វារ ចាក់ដីបំពេញទីធ្លា និងក្រាលបេតុងក្នុងវត្ត រួមទាំងសមិទ្ធផលនានាជាច្រើននៅក្នុងវត្ត លោកបានបង្រៀនសិស្ស និងព្រះសង្ឃជាច្រើន ដើម្បីឲ្យក្លាយជាធនធានមនុស្ស ចំណែកអាណាចក្រ បានដឹកនាំធ្វើស្ពាន ផ្លូវលំ ជាច្រើនខ្សែនៅក្នុងភូមិ និងបានផ្តល់សម្ភារៈជាច្រើនដល់ពុទ្ធបរិស័ទ ដែលមានជីវភាពខ្វះខាត តែក្រោយពីបានទទួលដំណឹងមរណភាពរបស់ព្រះអង្គទើប ធ្វើឲ្យមានសោក ស្តាយ ដោយក្តីអាឡោះអាល័យ ពីប្រជាពលរដ្ឋ ទើបសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច បើកការស៊ើបអង្កេតសារជាថ្មី ។

តាមការអះអាងរបស់ព្រះសង្ឃគងនៅក្នុងសំរោងមានជ័យ មានសង្ឃដិការថា ព្រះសង្ឃមានចំនួន២០អង្គ ដោយឡែកព្រះតេជគុណ ឈាង លី ជាព្រះចៅអធិការវត្ត ព្រះជន្ម៥៨ព្រះវស្សា ពុំមានប្រពន្ឋកូននោះទេ ព្រះតេជគុណ មានជំងឺរ៉ាំរ៉ៃសិងពុំបាន ឆាន់ពុំបាន ត្រូវបានសុគត់នៅថ្ងៃទី១២ ខែមិនា ឆ្នាំ ២០១៨ នៅក្នុង កុដ្ឋ ឈើមួយ ដោយសាច់ញាត់ និងព្រះសង្ឃបានប្រទះឃើញ សភាពចង់ក ស្លាប់ក្នុងបន្ទប់ តែការសុគត់របស់ ព្រះចៅអធិការ អ្នកដែលបានឃើញដំបូង បញ្ជាក់ថា មានចំណុចសង្ស័យជាច្រើនដែលគិតថាមិនមែនជាករណី ធ្វើអត្តឃាតចងកសម្លាប់ខ្លួននោះទេ ។

លោកស្រី យ៉ាន់ វ៉ារី ត្រូវជាប្អូនរបស់ព្រះអង្គ ឈាង លី បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ អ្នកស្រីបាន ទៅយកព្រះអង្គមកពេទ្យ លុះទៅដល់ក្នុងវត្តក៏ឃើញសភាពខុសប្លែកពីធម្មតា ដោយភាពស្ងាត់ជ្រងុំពុំមានមនុស្សឡើយ ក្រោយមកលោកស្រី បាននិមន្តព្រះសង្ឃម្នាក់មកជួយគោះទ្វារ កុដ្ឋរបស់ព្រះអង្គឈាង លី តែពុំ អាចបើកចូលបាន ដោយសារតែមានការចាក់សោខាងក្រៅ ហើយមានស្បែកជើងមួយគូរ ដាក់នៅលើកាំជណ្តើរ និងដាក់គន្លិះទ្វារពីក្នុងបន្ថែមទៀត ចំនែកទ្វាខាងក្រោយដាក់គន្លិះទា្វរ ដោយខំនាំគ្នាស្រែកហៅ តែពុំ មានការឆ្លើយតប ទើបសម្រេចច្រាន និងគាសទ្វារចូលទៅ ក៏ស្រាប់តែប្រទះឃើញព្រះតេជគុណ ស្លាប់បាត់ ទៅហើយដោយសភាពចងក ខណៈពេលដែលគោះទ្វារចូលទៅ ក៏ប្រទះឃើញលោកនេនមួយអង្គរ នៅក្នុងបន្ទប់ដាច់ដោយឡែកពីគ្នា តែក្នុងកុដ្ឋតែមួយ ដែលជាអ្នកបំរើទឹកក្តៅទឹកត្រជាក់ដល់ព្រះអង្គ ដែលអង្គនេន ពុំបានដឹងរឿងអ្វីទាំងអស់ ។

ព្រះតេជគុណ ទីន សុនី ហៅ រស្មី ដែលជាអ្នកទៅជួយគាស់ទ្វារ បានមានសង្ឃដិការ ក្រោយពីបានអើតមើលតាមបង្អួច ឃើញព្រះចៅអធិការអង្គុយ ក៏បានស្រែកហៅជាច្រើនដង តែពុំឆ្លើយទើបសម្រេចគាស់ទ្វារចូលហើយក៏ឃើញលោកសុគត់បាត់ហើយ ក៏នាំគ្នាជួយស្រាយចំណង ដែលចងក ដោយខ្សែអង្រឹង ទើបរាយការ ណ៍ជូនសមត្ថកិច្ច ។

លោក ទិត្យ សំណាង ស្នងការងទទួលផែនព្រហ្មទណ្ទ បានផ្តល់បទសម្ភាសថា ករណីសុគត់របស់ព្រះចៅ អធិការគឺពិតជាករណីធ្វើអត្តឃាតដោយខ្លួន ឯងពិតប្រាកដមែន ដោយសារតែមានការពិនិត្យពីគ្រូពេទ្យជំនាញ ដោយបានឆ្លងកាត់ការធ្វើកោសល្យវិច្ឆ័យ លើកសាកសព ពុំមានចំណុចណាមួយគួរឲ្យកត់សម្ភាស់ ថាជាករណីឃាតកម្មឡើយ ទើបសណ្ឋានជំហ៊ានដំបូងគឺធ្វើអត្តឃាត ដោយសារខ្លួនឯង។

សាច់ញាតិបងប្អូនរបស់សពព្រះចៅអធិការ បានបញ្ជាក់ថា បានបញ្ជាក់ថា លោកពុំអស់ចិត្តនោះឡើយដោយសារតែការសុគត់របស់ព្រះចៅអធិការ គឺចំណងអង្រឹងដែលចង់ ពុំនៅត្រង់ថ្គាមខាងលើនោះទេ បែរជា នៅចំណុចខាងក្រោមពាក់កណ្តាលកទៅវិញ ចំណុចទី២ ស្បែកជើងព្រះអង្គនៅលើកាំជណ្តើរ ផ្លូវទា្វរចូលខាងមុខ ហើយមានការចាក់សេឡិចខាងក្រៅចំណុចទ្វារខាងមុខទៀត ចំណុចទី៣ ការសុគត់នេះពុំមានការលៀនអណ្តាត និងលៀនភ្នែក តែមានចេញទឹកកាម ទើបចំណុចទាំងនេះ សាច់ញាតិនៅមានមន្ទិលសង្ស័យ សុំឲ្យសមត្ថកិច្ច ជំនាញបើការស៊ើបអង្កេតសារជាថ្មី ៕ ប៊ុន រិទ្ធី


ចែករំលែក៖